×

At. Madrid ចង់ប្ដូរ Joao Felix ជាមួយខ្សែប្រយុទ្ធ Chelsea

Chelsea នឹងអាចទិញខ្សែប្រយុទ្ធ Joao Felix ជាអចិន្ត្រៃយ៍ពីក្លិប Atletico Madrid ដែលកំពុងស្វែងរកការផ្លាស់ប្តូរជាមួយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ។

យោងតាមសារព័ត៌មានអេស្ប៉ាញ ក្លិបនៅ La Liga ចង់ជំនួស Felix ជាមួយនឹងអតីតប្រធានក្រុម Arsenal ។ Aubameyang វ័យ 33 ឆ្នាំ បានជួបការលំបាកចាប់តាំងពីផ្ទេរពី Barcelona កាលពីរដូវក្តៅ។

ពេលនេះ Aubameyang មិនស្ថិតក្រោមក្រសែភ្នែករបស់របស់គ្រូបង្វឹកថ្មី Graham Potter ឡើយ។ កីឡាករអន្តរជាតិហ្គាបុងរូបនេះ បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតដំបូងរបស់ខ្លួនសម្រាប់ក្រុមតោខៀវ ប៉ុន្តែបង្ហាញខ្លួនជាជម្រើស 11 នាក់ដំបូង បានត្រឹមតែ 4 ដងប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន AS បានឱ្យដឹងថា At Madrid បានចាត់ទុក Aubameyang ជាជម្រើសបន្ថែមសម្រាប់ពួកគេ បន្ទាប់ពីបាត់បង់កីឡាករ Matheus Cunha ទៅកាន់ Wolves កាលពីដើមខែនេះ។ ពួកគេត្រូវបានជំនួស Felix ដែលបានផ្ទេរមកកាន់ទីក្រុង Madrid ក្នុងតម្លៃ 100 លានផោន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង