×

កីឡាករជម្រើសជាតិកម្ពុជា 8 នាក់ដែលរកគ្រាប់បាល់បានក្នុងពានរង្វាន់ AFF Cup

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ចប់យុទ្ធនាការ AFF Cup នៅត្រឹមវគ្គចែកពូល ក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ 3 ក្នុងពូល B កាលពីពេលកន្លងទៅ ក្នុងនោះបានយកឈ្នះ ហ្វីលីពីន 3-2 និង ប៊្រុយណេ 5-1 តែចាញ់ឥណ្ឌូណេស៊ី 2-1 និងថៃ 3-1 ។

ក្រុមជម្រើសជាតិកម្ពុជា អាចស្វែងរកគ្រាប់បាល់របស់ខ្លួនបាននៅគ្រប់ការប្រកួតក្នុងវគ្គចែកពូល ទោះបីជាមិនអាចឈានទៅវគ្គបន្តក៏ដោយ។ ជារួម កម្ពុជាមាន 10 គ្រាប់ ហើយកីឡាករចំនួន 8 នាក់បានស៊ុតបញ្ចូលទី។

បន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ បានប្រកាសថា ការប្រកួតរវាងកម្ពុជា ទល់នឹងថៃ គឺជាការដឹកនាំចុងក្រោយរបស់គាត់សម្រាប់ក្រុមឈុតធំ បន្ទាប់ពីលោកបានចូលមកដឹកនាំតាំងពីខែសីហា ឆ្នាំ2018 មក។ ប៉ុន្តែទោះជាយ៉ាងណា លោក Honda នឹងបន្តដឹកនាំក្រុមជម្រើសជាតិអាយុក្រោម 22 ឆ្នាំ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម នៅខែឧសភា ឆ្នាំ 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងពូល B មានថៃ និងឥណ្ឌូណេស៊ី ដែលបានឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលថៃ បានបន្តឈានទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប៉ះជាមួយវៀតណាមដណ្ដើមពានរង្វាន់ជើងឯកតំបន់អាស៊ីអាគ្នេយ៍នេះ៕

រូបភាព៖ Cambodia Premier League & សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង