×

Torino ទម្លាក់ AC Milan ពីការប្រកួតពានរង្វាន់អ៊ីតាលី ទោះសល់គ្នាតែ10នាក់

កីឡាករ Michel Adopo បានទម្លាក់ AC Milan ចេញពីកម្មវិធីពានរង្វាន់ Italian Cup នៅវគ្គ 16 ក្រុមចុងក្រោយកាលពីយប់មិញ ជាមួយនឹងគ្រាប់បាល់តែមួយគត់ក្នុងជ័យជម្នះ 1-0 របស់ Torino នៅកីឡដ្ឋាន San Siro បន្ទាប់ពីលេងនៅក្នុងម៉ោងបន្ថែម។

Adopo បានស៊ុតបាល់បញ្ចូលទីពីការបញ្ជូនបាល់រាបរបស់ Brian Bayeye នៅនាទីទី 114 នៃការប្រកួត។ អាជ្ញាកណ្ដាលបានបណ្ដេញ Koffi Djidji ចេញពេលនៅសល់ 21 នាទីក្នុងម៉ោងធម្មតា។

ក្នុងវគ្គ៨ក្រុមចុងក្រោយ Torino នឹងត្រូវប៉ះ Sampdoria ឬ Fiorentina ដែលត្រូវជួបប្រកួតនៅយប់នេះ។

ចំណែកក្រុម Inter Milan បានឡើងទៅរង់ចាំនៅវគ្គបន្តរួចហើយ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម Parma ក្នុងលទ្ធផល 2-1 ដែលមកពីក្របខណ្ឌ Serie B កាលពីថ្ងៃអង្គារ បន្ទាប់ពីលេងដល់ម៉ោងបន្ថែមនៅកីឡដ្ឋាន San Siro ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង