លោក Park Hang-seo នឹងដឹកនាំក្រុមជម្រើសជាតិវៀតណាម ប្រកួតទល់នឹងក្រុមជម្រើសជាតិថៃ ក្នុងជើងទីមួយ ពានរង្វាន់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ AFF ខណៈគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងគិតថា ក្រុមទាំងពីរសុទ្ធតែមិនមានកីឡាករសំខាន់រៀងៗខ្លួន។
គ្រូបង្វឹកវ័យ 65 ឆ្នាំរូបនេះ បានឆ្លើយតបនឹងសំណួរដែលថា តើកីឡាករថៃខ្សោយជាងវៀតណាម ឬយ៉ាងណា នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ថា៖
“ក្រុមថៃមិនមាន Chanathip Songkrasin ស្របពេលដែលក្រុមយើងក៏មិនមាន Nguyen Cong Phuong ដូចគ្នា ដែលជាខ្សែប្រយុទ្ធដ៏សំខាន់សម្រាប់ពួកយើង។”
លើសពីនេះ លោក Park បាននិយាយថា ការបិទប្រធានក្រុមថៃ Theerathon Bunmathan គឺជាគន្លឹះនៃភាពជោគជ័យរបស់វៀតណាមនៅល្ងាចថ្ងៃស្អែក។ Theerathon ដែលជាប់ចំណាត់ថ្នាក់លេខ 2 លើតារាង Top Assist ត្រូវបានគ្រូថៃ Alexandre Polking ដាក់ឱ្យលេងនៅតំបន់ខ្សែបម្រើកណ្តាល។
ការប្រកួតជើងទី1 វគ្គផ្ដាច់ព្រ័ត្រ AFF Cup 2022 នឹងធ្វើឡើងនៅកីឡដ្ឋាន My Dinh ចាប់ពីម៉ោង 19:30 នាទីតទៅ៕