×

EPL Preview៖ ការប្រកួត Brightonទល់នឹងLiverpool ផ្សាយបន្តផ្ទាល់នៅ MyTV នៅយប់នេះ

ការ ប្រកួត ដ៏ ជក់ចិត្តនៅយប់ថ្ងៃសៅរ៍នេះ រវាងក្រុម Brighton ជាមួយ Liverpool នៅ កីឡដ្ឋាន Amex នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 9:55 នាទីតទៅ។

កូនក្រុមរបស់អ្នកចាត់ការ Roberto De Zerbi មានទម្រង់លេងដ៏ល្អ ហើយជ័យជម្នះយប់នេះ នឹងធ្វើឱ្យពួកគេឈរលើ Liverpool នៅក្នុងតារាងនៃក្របខណ្ឌ Premier League ដែលខុសគ្នាត្រឹមតែ 1 ពិន្ទុប៉ុណ្ណោះ (Liverpool ចំណាត់ថ្នាក់លេខ7; Brighton លេខ 8)។

Liverpool បានចាញ់ Brentford ក្នុងការប្រកួត Premier League ចុងក្រោយរបស់ពួកគេ ហើយមានអវត្តមានកីឡាករសំខាន់ៗមួយចំនួនដោយសាររបួស ដូចជា Virgil van Dijk ជាដើម។

ក្រុមរបស់លោក Jurgen Klopp តាមពីក្រោយក្រុម Manchester United ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី 4 ចំនួន 7 ពិន្ទុ ហើយពួកគេមិនអាចធ្វេសប្រហែសបានឡើយ ដើម្បីប្រជែងយកចំណាត់ថ្នាក់កំពូលទាំង 4 ។

អ្នកចាត់ការក្រុម Brighton លោក Roberto De Zerbi បានបញ្ជាក់កាលពីថ្ងៃសុក្រថា Leandro Trossard ដែលបានស៊ុតបាល់បញ្ចូលទីហែតទ្រីក កាលពីជើងទីមួយ នឹងអវត្តមានពេលប៉ះ Liverpool នៅជើងទីពីរ ដោយសារបញ្ហាអាកប្បកិរិយារបស់កីឡាករ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ ចង់ផ្លាស់ប្តូរចេញពីក្រុម Brighton ។ Jakub Moder អវត្តមានដោយសាររបួសសរសៃពួរជង្គង់។

សម្រាប់ Liverpool លោក Jurgen Klopp អាច នឹង គ្មាន កីឡាករ យ៉ាង ហោច ណាស់ 7 នាក់។ Virgil van Dijk, Roberto Firmino, Luis Diaz, Diogo Jota និង Arthur សុទ្ធតែមិនអាចលេងបាន ហើយ Andrew Robertson, Darwin Nunez និង James Milner មិនទាន់ Fit 100% ឡើយ។

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Brighton ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1 ៖

Sanchez, Veltman, Dunk, Colwill, Estupinan; Caicedo, Gross, March, Mac Allister, Mitoma, Ferguson

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖

Alisson, Alexander-Arnold, Matip, Konate, Tsimikas; Henderson, Fabinho, Thiago; Salah, Gakpo, Oxlade-Chamberlain

Cbs Sport ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ ៖ Brighton 1-1 Liverpool ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង