ការ ប្រកួត London Derby រវាង ក្រុម Tottenham Hotspur ជាមួយ Arsenal នៅ កីឡដ្ឋាន Tottenham Hotspur នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅរាត្រីថ្ងៃអាទិត្យ ទី 15 ខែមករា ចាប់ពីម៉ោង 11:25 នាទីតទៅ។
Spurs កំពុងសម្លឹងមើលចំណាត់ថ្នាក់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ។ ទោះបីជាយ៉ាងណា Arsenal មានទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនឆ្នាំ ដែលធ្វើឱ្យពួកគេរក្សាចំណាត់ថ្នាក់នៅលើកំពូលតារានៃក្របខណ្ឌ Premier League ។
គ្រូបង្វឹក Spurs លោក Antonio Conte បានបញ្ជាក់ថា Rodrigo Bentancur និង Richarlison កំពុងជាសះស្បើយពីរបួសរបស់ពួកគេ។ ប៉ុន្តែវាមិនទាន់ច្បាស់ទេដែលកីឡាករទាំងពីរអាចចូលលេងទល់នឹង Arsenal ។ Lucas Moura មាន របួស យូរ ខណៈ Yves Bissouma បាន ចូល ហ្វឹកហាត់ វិញ ហើយ។
Gabriel Jesus និង Reiss Nelson គឺជាកីឡាករដែលស្ថិតក្នុងបញ្ជីអវត្តមានរបស់ Arsenal ។ ដូច្នេះ Eddie Nketiah នឹងបន្តការបំពេញចន្លោះប្រហោងនៅកន្លែងរបស់ Jesus ។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ 3-4-3 ៖
Lloris; Romero, Dier, Lengley; Doherty, Hojbjerg, Bissouma, Perisic; Kulusevski, Kane, Son
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖
Ramsdale; White, Saliba, Gabriel, Zinchenko; Odegaard, Partey, Xhaka; Saka, Nketiah, Martinelli
CBS Sport ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Spurs 1-2 Arsenal ៕