Arsenal កំពុងតាមដានលើខ្សែបម្រើស្លាប Khvicha Kvaratskhelia របស់ Napoli បន្ទាប់ពី Mykhaylo Mudryk ដែលពួកគេចង់បាននោះ បានផ្ទេរទៅកាន់គូប្រជែង Chelsea កាលពីពេលថ្មីៗនេះ។
ឥឡូវនេះបើយោងតាម 90min ក្លិប Arsenal កំពុងរក្សាការចាប់អារម្មណ៍លើខ្សែបម្រើស្លាប Kvaratskhelia ប៉ុន្តែខ្សែបម្រើស្លាបសញ្ជាតិហ្សកហ្ស៊ីរូបនេះ ទំនងជាមានតម្លៃលើសពី 100 លានផោន ដើម្បីអនុញ្ញាតឱ្យចាកចេញពី Napoli នាពេលខាងមុខនេះ។
លោក Mikel Arteta កំពុងស្វែងរកកីឡាករចំណូលថ្មីដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់គាត់ ទោះបីជាក្រុមរបស់គាត់បានបង្ហាញទម្រង់លេងបានល្អក្នុងរដូវកាលនេះក៏ដោយ។ បញ្ហាកីឡាកររបួស ហើយបើកីឡាករ Bukayo Saka ឬ Gabriel Martinelli ម្នាក់ណារបួស វាអាចបង្កការលំបាកសម្រាប់ Arsenal ៕