×

Forest ទិញបានខ្សែបម្រើប្រេស៊ីល Danilo ក្នុងកិច្ចសន្យារយៈពេលយូរអង្វែង

ក្រុម Nottingham Forest បានចុះហត្ថលេខាជាមួយខ្សែបម្រើប្រេស៊ីល Danilo ពីក្លិប Palmeiras ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ 2029។ នេះបើយោងតាមក្លិបនៃក្របខណ្ឌ Premier League បានប្រកាសជាផ្លូវការ។

កីឡាករវ័យ 21 ឆ្នាំរូបនេះ បានបង្ហាញខ្លួន 141 ដងនៅគ្រប់កម្មវិធីប្រកួតទាំងអស់ជាមួយក្លិប Palmeiras ដោយបានឈ្នះពានរង្វាន់ Copa Libertadores ពីរលើក និងពានរង្វាន់ក្នុងស្រុក និង Cup មួយចំនួន។ គេនឹងពាក់អាវលេខ 28 ។

ប្រធានផ្នែកកីឡារបស់ Forest លោក Filippo Giraldi បាននិយាយថា៖ “យើងពិតជារីករាយក្នុងការស្វាគមន៍ Danilo មកកាន់ក្លិបរបស់យើង និងទីក្រុងរបស់យើង។ គាត់គឺជាអ្នកមានទេពកោសល្យដ៏អស្ចារ្យ ដែលនឹងក្លាយជាផ្នែកដ៏សំខាន់សម្រាប់បច្ចុប្បន្ន និងអនាគតរបស់ Nottingham Forest” ។

Nottingham Forest ដែលឈរនៅលេខរៀងទី 13 ក្នុងតារាង Premier League នឹងជួបជាមួយ Bournemouth នៅចុងសប្ដាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង