×

ប្រាក់20លានផោនពីការលក់Mykhailo Mudrykឱ្យChelseaត្រូវបានបរិច្ចាគឱ្យកម្លាំងយោធាអ៊ុយក្រែន

លោក Rinat Akhmetov ម្ចាស់ក្លិប Shakhtar Donetsk បានបរិច្ចាគទឹកប្រាក់ 20លានផោនពីការលក់ខ្សែប្រយុទ្ធ Mykhailo Mudryk ទៅឱ្យChelsea សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន។

Mudryk វ័យ 22 ឆ្នាំបានចូលរួមជាមួយ Chelsea ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ 87 លានផោនកាលពីថ្ងៃអាទិត្យ។ Mudryk បានបង្ហាញខ្លួននៅកីឡដ្ឋាន Stamford Bridge នៅចំពោះមុខអ្នកគាំទ្ររបស់ Chelsea អំឡុងពេលពេលជ័យជម្នះ 1-0 លើ Crystal Palace ។

លោក Akhmetov បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកប្រាក់ 20 លានផោននឹងផ្ដល់ឱ្យទាហានអ៊ុយក្រែននូវការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងការព្យាបាលសម្រាប់ជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។

Mudryk បានចាកចេញពី Shakhtar បន្ទាប់ពីលេងបាន 29 ប្រកួតសម្រាប់ក្លិបនៅប្រទេសអ៊ុយក្រែន ដែលជាប្រទេសកំណើតរបស់កីឡាកររូបនេះផងដែរ។ គេបានចាត់ទុក Mudryk ជាកីឡាករដែលអាចក្លាយជាកីឡាករដ៏ឆ្នើមម្នាក់នៅលើពិភពលោក ហើយបានស៊ុតបញ្ចូលទី 7 គ្រាប់ និងបញ្ជូនបាល់ Assist 6ដង ក្នុងការបង្ហាញខ្លួនលើទីលាន រយៈពេល 914 នាទីនៅក្នុងលីគកំពូលអ៊ុយក្រែននៅរដូវកាលនេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង