ក្រុមហ៊ុន Ineos របស់មហាសេដ្ឋីអង់គ្លេស លោក Jim Ratcliffe បានបោះជំហានមួយនៅក្នុងការប្រកួតប្រជែងទិញក្លិបបាល់ទាត់ Manchester United ជាផ្លូវការ។
ម្ចាស់ក្លិប Manchester United ដែលជាគ្រួសារ Glazer បាននិយាយកាលពីខែវិច្ឆិកាថា ពួកគេកំពុងពិចារណាលក់ក្លិប។ ហើយនៅពេលថ្មីៗនេះ ក្រុមហ៊ុន Ineos បាននិយាយថាក្រុមហ៊ុនបាននិងកំពុងស្ថិតក្នុងការចរចាជាផ្លូវការទៅក្នុងដំណើរការទិញក្លិបបិសាចក្រហមនៅក្របខណ្ឌ Premier League ។
លោក Ratcliffe បានដាក់សំណើមិនបានសម្រេចដើម្បីទិញ Chelsea កាលពីឆ្នាំមុន បន្ទាប់ពីម្ចាស់ Roman Abramovich បានដាក់ក្លិបនៅទីក្រុងឡុងដ៍សម្រាប់លក់។ លោក Ratcliffe គឺជាអ្នកគាំទ្ររបស់ United និងជាបុរសមានបំផុតម្នាក់របស់ចក្រភពអង់គ្លេស។ កាលពីក្លិប Man Utd មិនទាន់ប្រកាសលក់ គាត់បានព្យាយាមចរចាជាមួយលោក Joel និង Avram Glazer ប៉ុន្តែម្ចាស់ក្លិបទាំងពីររូបនេះមិនចង់លក់ទេ។
ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក ត្រកូល Glazers បានផ្លាស់ប្តូរជំហររបស់ពួកគេ ដោយបានប្រកាសជាផ្លូវការដើម្បីលក់ក្លិប ដែលពួកគេបានគ្រប់គ្រងតាំងពីឆ្នាំ 2005 ។
សូមជម្រាបថា ក្រុមហ៊ុន Ineos របស់មហាសេដ្ឋី Ratcliffe បានកាន់កាប់ក្លិបបាល់ទាត់ Nice នៅលីគកំពូលបារាំង និងក្លិប Lausanne នៅលីគបាល់ទាត់ស្វីសផងដែរ៕