×

បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទប្រើហិង្សាលើអ្នកចាំទី Arsenal

បុរសម្នាក់ ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សាលើអ្នកចាំទី Aaron Ramsdale របស់ក្រុមកាំភ្លើងធំ Arsenal បន្ទាប់ពីការប្រកួតនៅក្រៅដីជាមួយ Tottenham Hotspur កាលពីថ្ងៃអាទិត្យ។

ប៉ូលិសក្រុងបានបញ្ជាក់ថា បុរសខាងលើប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សាដោយការវាយដំទៅលើអ្នកចាំទី Ramsdale នៅកន្លែងហ្គោន និងការគប់កាំជ្រួចទៅលើទីលានបាល់ទាត់។

បុរសនោះត្រូវបានលាតត្រដាងថា ឈ្មោះ Joseph Watts អាយុ 35 ឆ្នាំមកពី Hackney នឹងបង្ហាញខ្លួននៅតុលាការក្រុង នៅថ្ងៃទី 17 ខែកុម្ភៈ។

Ramsdale គឺជាផ្នែកដ៏សំខាន់ ខណៈ Arsenal បានឈ្នះការប្រកួតនៅទីក្រុងឡុងដ៍ភាគខាងជើង ក្នុងលទ្ធផល 2-0។ Spurs ដែលជាម្ចាស់ផ្ទះកាលពីថ្ងៃអាទិត្យ បានជួយក្រុមស៊ើបអង្កេតក្នុងការសាកសួររបស់ពួកគេ។

ឧប្បត្តិហេតុនេះ ត្រូវបានថ្កោលទោសដោយសមាគមកីឡាករបាល់ទាត់អាជីពនិងសមាគមកីឡាបាល់ទាត់ ខណៈ Spurs បាននិយាយថាអ្នកគាំទ្រនឹងប្រឈមមុខនឹងបម្រាមដែលមិនអនុញ្ញាតឱ្យចូលទស្សនាការប្រកួតផ្ទាល់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង