ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយ Luis Suarez បានបង្ហាញខ្លួនសម្រាប់ក្រុម Gremio ហើយរកបាន 3 គ្រាប់ក្នុងវគ្គទី 1 ដើម្បីជួយក្លិបប្រេស៊ីលថ្មីរបស់គាត់ ឈ្នះពានរង្វាន់ Recopa Gaucha Super Cup កាលពីថ្ងៃអង្គារ។
Suarez ដែលបានចូលរួមជាមួយ Gremio ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីចាកចេញពីក្រុម Nacional របស់អ៊ុយរុយហ្គាយ រកបាន 3 គ្រាប់ក្នុងរយៈពេលត្រឹមតែ 37 នាទី ខណៈដែលពួកគេបានយកឈ្នះក្លិប Sao Luiz ក្នុងលទ្ធផល 4-1 នៅក្នុងពានរង្វាន់បើករដូវកាលថ្មី។
វាជាលើកដំបូងចាប់តាំងពីខែធ្នូ ឆ្នាំ 2013 ដែលកីឡាករវ័យ 35 ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុងវគ្គទី 1 បន្ទាប់ពីគាត់បានស៊ុតបញ្ចូលទីបាន 3 គ្រាប់សម្រាប់ក្រុម Liverpool ទល់នឹង Norwich ក្នុងក្របខណ្ឌ Premier League ។
Suarez ដែលធ្លាប់លេងឱ្យ Ajax Amsterdam, Barcelona និង Atletico Madrid បានចាកចេញពីក្លិប Nacional កាលពីខែតុលា បន្ទាប់ពីបានជួយក្លិបរបស់គាត់ឈ្នះជើងឯកពានរង្វាន់អ៊ុយរុយហ្គាយ៕