×

ក្រោយចាញ់ Arsenal លោក Erik Ten Hag ថា Man UTD ត្រូវប្តូរស្មារតីនៃការលេងបើចង់ឈ្នះពានរង្វាន់

បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងក្រុម Aresnal រួចមក គ្រូបង្វឹក Manchester United លោក Erik Ten Hag ក៏បានធ្វើការដាស់តឿនទៅកូនក្រុមរបស់ខ្លួនទាំងអស់ថា ពួកគេត្រូវផ្លាស់ប្ដូរស្មារតីនៃការលេងបាល់ បើសិនជាចង់ឈ្នះពានរង្វាន់។

ក្នុងការប្រកួតក្របខណ្ឌ Premier League ដែលធ្វើឡើងនាទីលាន Emirates កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះ Arsenal បានយកឈ្នះក្រុមភ្ញៀវ Man UTD ដោយលទ្ធផល ៣-២។ ការប្រកួតនោះគឺ អាចគ្រប់គ្រងទីលានបានប្រហាក់ប្រហែលគ្នា ប៉ុន្តែឱកាសនៃការស៊ុតបាល់វិញ គឺ ក្រុមកាំភ្លើងធំមានដល់២៥ដងឯណោះ ខណៈក្រុមបិសាចក្រហមមានតែ៦ដង។ Man UTD ជាអ្នករកគ្រាប់បាល់បានមុនដោយ Marcus Rashford នៅនាទី១៧ តែ Eddie Nketiah បានតាមសងស្មើឱ្យ Arsenal នៅនាទី២៤ មុនចប់វគ្គទី១។

នៅវគ្គទី២ នាទី៥៣ Bukayo Saka រកបានគ្រាប់បាល់នាំមុខឱ្យ Aresnal វិញ តែនាទី៥៩ Lisandro Martinez បានរកគ្រាប់បាល់តាមស្មើអោយ Man UTD។ ចុងម៉ោងទៅហើយ ស្រាប់តែ Eddie Nketiah បានបន្ថែម១គ្រាប់ទៀត ធ្វើឱ្យ Aresnal ឈ្នះតែម្តង។

ក្រោយបរាជ័យទល់នឹងថ្វីជើង Arsenal គឺលោក Ten Hag បាននិយាយថា៖ “នាពេលនេះ ខ្ញុំពិតជាមានអារម្មណ៍រំខានណាស់ហើយខ្ញុំក៏បានប្រាប់ទៅកីឡាករថា បើសិនពួកគេចង់ឈ្នះពានរង្វាន់ គឺត្រូវតែផ្លាស់ប្ដូរស្មារតីរបស់ក្រុមព្រោះវាមិនអាចទៅរួចទេ ដែលលេងនៅក្នុងការប្រកួតកំពូលបែបនេះព្រមជាមួយកំហុសដ៏ធំគឺរបូតគ្រាប់បាល់។”

Man UTD បានខកខានឈ្នះពានរង្វាន់វិញតាំងពីជំនាន់លោក Jose Mourinho ដឹកនាំគឺនៅឆ្នាំ២០១៧មកម៉្លេះ។
សម្រាប់លទ្ធផលនេះដែរគឺ Aresnal បន្តឈរកំពូលតារាងមាន ៥០ពិន្ទុ រីឯ Man UTD នៅលេខ៤ មាន៣៩ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង