×

អ្នកគាំទ្រ Juventus បង្ហាញការខកចិត្តបន្ទាប់ពីក្រុមត្រូវកាត់ពិន្ទុ

អ្នកគាំទ្រ Juventus ជាច្រើនបានបង្ហាញពីការខកចិត្តបន្ទាប់ពីក្រុមសេះបង្កង់ត្រូវកាត់ពិន្ទុអស់ចំនួន១៥ពិន្ទុនៅក្នុងការប្រកួតក្របខណ្ឌ Serie A រួចមក។
ជាការពិត Juventus ត្រូវបានរងពិន័យដោយតុលាការកីឡាអ៊ីតាលីដូចនេះ គឺបន្ទាប់ពីមានការស៊ើបអង្កេតលើកិច្ចព្រមព្រៀងផ្ទេរសិប្បនិម្មិតរបស់ក្លិបដែលមានមូលដ្ឋាននាទីក្រុង Turin។

មុនកាត់ពិន្ទុ Juventus បានឈរនៅលេខរៀងទី៣ នៃតារាងពិន្ទុក្របខណ្ឌ Serie A ខណៈក្រុម AC Milan ដែលនៅលេខ២ ហើយក្រុម Napoli នៅកំពូលតារាង ប៉ុន្តែ ឥឡូវពួកគេបានធ្លាក់ទៅ លេខរៀងទី៩ បន្ទាប់ពីការប្រកួតស្មើគ្នា ៣-៣ ទល់នឹងក្រុម Atalanta រួចមក។ យ៉ាងណាមិញ ទណ្ឌកម្មនេះបានធ្វើអោយអ្នកគាំទ្រជាច្រើនមានការខកចិត្តជាខ្លាំង។

ជាក់ស្តែង អ្នកគាំទ្រមួយរូបឈ្មោះ Fabrizio Valente បានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួនដូច្នេះថា “វាជារឿងឈឺចាប់ណាស់សម្រាប់អ្នកគាំទ្រ ពេលក្រុមរបស់ពួកគេទទួលរងពិន័យបែបនេះ។ ខ្ញុំមិនយល់ពីការសម្រេចចិត្តរបស់តុលាការទេ។ ពួកយើងនៅតែស្រឡាញ់គាំទ្រក្រុមរបស់យើងដដែល។”

ដោយឡែក Juventus បានបដិសេធការធ្វើខុស ហើយបាននិយាយថា ទង្វើរបស់ពួកគេគឺស្របតាមស្តង់ដារឧស្សាហកម្ម។ ក្លិបបានអះអាងថា ពួកគេនឹងប្តឹងទៅក្រុមប្រឹក្សាភិបាលកីឡារបស់ប្រទេសអ៊ីតាលី ចំពោះការសម្រេចចិត្តដាក់ពិន័យរបស់តុលាការនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង