×

Cristiano Ronaldo មិនអាចរកគ្រាប់បាល់បាន ក្នុងការបង្ហាញខ្លួនឱ្យ Al Nassr

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញខ្លួនឱ្យក្រុម Al Nassr ពេលពួកគេយកឈ្នះក្រុម Ettifaq ដោយលទ្ធផល ១-០ នៅក្នុងការប្រកួត Saudi Pro League។

នេះជាលើកទី២ដែលកីឡាករព័រទុយហ្កាល់ បង្ហាញខ្លួននៅអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីការបង្ហាញខ្លួនដំបូងក្នុងជំនួបមិត្តភាពរួមក្រុម Al Nassr និង Al Hilal ទល់នឹងក្រុម Paris Saint Germain។

សម្រាប់ការប្រកួតទល់នឹងក្រុម Ettifaq នេះដែរ Cristiano Ronaldo បានបង្កើតឱកាសជាច្រើនដល់ក្រុម Al Nassr ប៉ុន្តែរូបគេមិនអាចរកគ្រាប់បាល់បានដោយខ្លួនឯងទេ ខណៈ១គ្រាប់ជ័យជម្នះនោះជាការធ្វើបានរបស់កីឡាករ Anderson Talisca ក្នុងនាទី៣១។

យ៉ាងណាក៏ដោយ Cristiano Ronaldo បានទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ សម្រាប់ការប្រកួតលើកដំបូងរបស់គេនៅក្របខណ្ឌកំពូលអារ៉ាប៊ីសាអូឌីតនេះ។ Ronaldo បានចូលរួម Al Nassr ក្រោយចាកចេញពី Man UTD ដោយនៅទីនេះគេបានចុះកិច្ចសន្យាដល់ឆ្នាំ២០២៥ និងទទួលបានប្រាក់ឈ្នួលប្រមាណ ២០០លានអឺរ៉ូក្នុងមួយឆ្នាំ ដែលជាប្រាក់ឈ្នួលកីឡាករបាល់ទាត់ថ្លៃជាងគេលើពិភពលោក។

ដោយឡែក Al Nassr កំពុងឈរកំពូលតារាងពិន្ទុ Saudi Pro League មាន៣៣ពិន្ទុ ពីលើគូប្រជែង Al-Hilal ចំនួន១ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង