×

Sabastien Haller បង្ហាញខ្លួនលើទីលានប្រកួតជាលើកដំបូងក្រោយវះកាត់មហារីក

ខ្សែប្រយុទ្ធក្រុម Borussia Dortmund កីឡាករ Sebastien Haller បានត្រលប់មកកាន់ការប្រកួតសាជាថ្មី បន្ទាប់ពីទទួលការព្យាបាលជំងឺមហារីកពងស្វាសដោយជោគជ័យ អស់រយៈពេលជាង 6 ខែ។

ការបង្ហាញខ្លួនលើកដំបូងរបស់ Haller បានកើតឡើងចំពេលដែល Dortmund បានយកឈ្នះលើ Augsburg ដោយលទ្ធផល 4-3 នៅក្របខណ្ឌ Bundesliga កាលពីថ្ងៃអាទិត្យ។ Haller ត្រូវបានប្ដូរចូលជំនួស Youssoufa Moukoko នៅនាទីទី 62 ពេលលទ្ធផល 2-2 ហើយរូបគេបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅនៅកីឡដ្ឋាន Signal Iduna Park ។

អតីតកីឡាកររបស់ West Ham បានទទួលការព្យាបាលដោយប្រើគីមី បន្ទាប់ពីដុំសាច់កាច ត្រូវបានរកឃើញក្នុងខែកក្កដា។ គាត់បានចូលរួមជាមួយក្លិបអាល្លឺម៉ង់ពី Ajax ក្នុងកិច្ចព្រមព្រៀងតម្លៃ 27 លានផោន។ កីឡាករអន្តរជាតិកូតឌីវ័រដែលបានបង្ហាញខ្លួនច្រើនជាង 50 ដងសម្រាប់ក្រុម West Ham ចន្លោះឆ្នាំ 2019 និង 2021 រូបនេះ បានចូលហ្វឹកហាត់នៅជំរុំរបស់ពួកគេនៅ Marbella ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង