×

កៅអីរបស់ Frank Lampard កំពុងឡើងកម្ដៅ ក្រោយEvertonចាញ់

EVERTON បានបើកកិច្ចពិភាក្សាអំពីវិបត្តិកាលពីម្សិលមិញ ខណៈ Frank Lampard ប្រឈមមុខនឹងការបណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្រុមស្ករគ្រាប់ ដែលស្ថិតនៅតំបន់កាត់ចោល បន្ទាប់ពីចាញ់ West Ham ដោយលទ្ធផល 2-0 កាលពីថ្ងៃសៅរ៍។

លោក Farhad Moshiri ដែលជាម្ចាស់ក្លិប បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបន្ទាន់មួយ ខណៈដែលពួកគេកំពុងពិចារណាលើការបណ្តេញអតីតតារាអង់គ្លេស Lampard ។ Moshiri ប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុដ៏ធំ បន្ទាប់ពីបានលក់តារាសំខាន់ៗដូចជា Richarlison ទៅឱ្យ Tottenham ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ 60 លានផោន និងស្វែងរកថវិការសម្រាប់ការសាងសង់កីឡដ្ឋានថ្មី ដែលចំណាយចំនួន 500 លានផោន។

នៅពេលត្រូវបានសួរពីអនាគតរបស់ Lampard លោក Moshiri បានឆ្លើយថា៖ “ខ្ញុំមិនអាចធ្វើការអត្ថាធិប្បាយបានទេ។ វាមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំទេ”។

Everton មានតែ 15 ពិន្ទុប៉ុណ្ណោះ ក្នុង 20 ប្រកួតកន្លងទៅ ដោយឈ្នះ 3 ស្មើ 6 និងចាញ់ 11 ឈរនៅចំណាត់ថ្នាក់លេខ 19 ក្នុងតារាងនៃក្របខណ្ឌ Premier League ។

ការប្រកួតបន្ទាប់របស់ Everton គឺនៅក្នុងដីរបស់ក្រុមកំពូលតារាង Arsenal នៅថ្ងៃទី 4 ខែកុម្ភៈ មុនពេលការប្រកួត Merseyside ទល់នឹង Liverpool នៅថ្ងៃទី 14 ខែកុម្ភៈ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង