ខ្សែបម្រើ Declan Rice មានការពេញចិត្ត ក្នុងការផ្លាស់ចេញពី West Ham United ទៅកាន់ Arsenal ជាជាង Chelsea នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
កីឡាករវ័យ២៤ឆ្នាំទំនងជានឹងចាកចេញពី West Ham នៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីបានបដិសេធសំណើបន្តកិច្ចសន្យាជាច្រើនលើក។
Declan Rice ដែលកិច្ចព្រមព្រៀងមានរហូតដល់រដូវក្តៅឆ្នាំ ២០២៤ ហើយ West Ham កំពុងស្វែងរកសំណើដែលមានតម្លៃយ៉ាងហោចណាស់ ៨០ លានផោនឯណោះ។
ដោយឡែក ភាគរយនៃការផ្លាស់ចេញរបស់ Declan Rice ពី West Ham ទៅកាន់ Arsenal មានកម្រិតខ្ពស់ទៅហើយ ប៉ុន្តែក្លិបកាំភ្លើងធំមិនទាន់ធ្វើការផ្លាស់ប្តូររបស់ពួកគេជាផ្លូវការនៅឡើយនោះទេ៕