Newcastle United បានមានប្រៀបទៅលើ Southampton ដើម្បីជាទុននៅក្នុងការប្រកួតជើងទីពីរ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Carabao Cup បន្ទាប់ពីគ្រាប់បាល់របស់កីឡាករ Joelinton បានផ្តល់ជ័យជម្នះត្រឹមតែមួយគ្រាប់នៅក្នុងជើងទីមួយកាលពីយប់មិញ ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបាត់បង់ឱកាសដ៏ងាយស្រួលមួយពីការបញ្ជូនបាល់ដ៏ល្អឥតខ្ចោះរបស់ Alexander Isak ពេលនៅសល់ 17 នាទីចុងក្រោយ។
Newcastle នឹងអាចឈានដល់វគ្គផ្តាច់ព្រ័ត្រដែលរៀបចំនៅកីឡដ្ឋានជាតិអង់គ្លេស Wembley ជាលើកដំបូងចាប់តាំងពីការប្រកួត FA Cup ក្នុងឆ្នាំ 1999 ខណៈពួកគេបានព្យាយាមបញ្ចប់ភាពរាំងស្ងួតនៃការឈ្នះពានរង្វាន់ណាមួយ ចាប់តាំងពីការលើកពានរង្វាន់ Inter-Cities Fairs Cup កាលពីឆ្នាំ 1969 ។
ប្រសិនបើ Newcastle ឈ្នះនៅក្នុងជើងទីពីរ ពួកគេនឹងអរគុណដល់អ្នកចាំទី Nick Pope ដែលបានធ្វើការសង្គ្រោះបាល់ពីរគ្រាប់ក្នុងវគ្គទីពីរពីការព្យាយាមរបស់ Che Adams របស់ Southampton ហើយអ្នកចាំទី Newcastle ឥឡូវនេះ បានរក្សា Clean Sheet រហូតដល់ 10 ប្រកួតជាប់ៗគ្នា។
ខ្សែការពារ Duje Caleta-Car របស់ Southampton ត្រូវបានបណ្តេញចេញនៅនាទីចុងក្រោយសម្រាប់កាតលឿងទីពីរ បន្ទាប់ពីគ្រាប់បាល់មួយគ្រាប់របស់ Adam Armstrong ត្រូវបានបដិសេធជាបាល់ប៉ះដៃដោយ VAR ។ ក្រុមទាំងពីរ នឹងត្រូវជួបគ្នានៅកីឡដ្ឋាន St James’ Park ក្នុងជើងទី 2 នៅថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2023។
សម្រាប់ការប្រកួតមួយគូផ្សេងទៀត Nottingham Forest នឹងទទួលក្រុម Manchester United នៅជើងទីមួយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Carabao Cup នៅយប់នេះ៕