Bournemouth បានយល់ព្រមលើកិច្ចព្រមព្រៀង 20.3 លានផោនជាមួយក្លិប Villarreal នៅប្រទេសអេស្ប៉ាញ សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Nicolas Jackson ។
Jackson បានស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុង 24 ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់សម្រាប់ Villarreal នៅរដូវកាលនេះ។ កីឡាករវ័យ 21 ឆ្នាំរូបនេះនឹងក្លាយទៅជាកីឡាករទី 2 របស់ Bournemouth នៃទីផ្សារដោះដូរខែមករា បន្ទាប់ពីការផ្ទេររបស់ Dango Ouattara ក្នុងតម្លៃ 20 លានផោនពីក្លិប Lorient របស់បារាំង។
Bournemouth គឺជាក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ 18 ក្នុងក្របខណ្ឌ Premier League បន្ទាប់ពីប្រកួតស្មើជាមួយ Nottingham Forest ។
Jackson បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្រុម Casa Sports របស់សេណេហ្គាល់ មុនពេលចូលរួមជាមួយ Villarreal ក្នុងឆ្នាំ 2019 ដោយដំបូងលេងឱ្យក្រុម B របស់ក្លិប មុនពេលបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមឈុតធំ កាលពីខែតុលា ឆ្នាំ 2021។
Jackson បានបង្ហាញខ្លួនជាអន្តរជាតិជាលើកដំបូងក្នុងនាមជាកីឡាករបម្រុងទល់នឹងហុល្លង់ នៅព្រឹត្តិការណ៍ World Cup កាលពីខែវិច្ឆិកា ឆ្នាំ 2022 ។
អ្នកជំនួញជនជាតិអាមេរិកលោក Bill Foley ម្ចាស់ក្លិប Bournemouth បានសន្យាថាគាត់នឹងពង្រឹងក្រុម ក្នុងការដឹកនាំពួកគេឱ្យចាកចេញពីតំបន់កាត់ចោល៕