×

ក្លិបចំនួន៤អាចប្រឈមនឹងបញ្ហា ដោយសារតែពាក់ព័ន្ធជាមួយរឿងអាស្រូវ Juventus

ក្លិបចំនួន ៤ អាចប្រឈមនឹងការដាក់ទណ្ឌកម្មមួយចំនួនសម្រាប់ការសហការជាមួយក្លិប Juventus ដើម្បីជួយពួកគេទទួលបានពីការចំណេញដើមទុន។

Juventus ទើបតែត្រូវបានពិន័យដោយការកាត់ចំនួន ១៥ ពិន្ទុនៅក្នុងក្របខណ្ឌ Serie A ប៉ុន្តែក្លិបដែលរកស៊ីជាមួយពួកគេមិនត្រូវបានពិន័យឡើយ ដែលវាគឺជាភាពអយុត្តិធម៌មួយសម្រាប់ក្លិបសេះបង្កង់។ ទោះជាយ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍មួយពី Il Bianconero បង្ហាញឱ្យឃើញថាក្លិប Empoli, Udinese, Atalanta និង Sassuolo កំពុងត្រូវបានស៊ើបអង្កេត ហើយអាចនឹងត្រូវពិន័យសម្រាប់ការធ្វើជំនួញជាមួយ Juventus ។

Juventus បាននិយាយថាពួកគេគ្មានកំហុសនោះទេ បន្ទាប់ពីតុលាការកីឡាបានដាក់ទណ្ឌកម្មពួកគេ និងបន្តធ្វើការលើករណីនេះ ដូច្នេះក្លិបជាច្រើនទៀតអាចត្រូវបានដាក់ទណ្ឌកម្មផងដែរ។ ពួកគេបានគ្រោងនឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ ប៉ុន្តែការរកឃើញក្លិបដទៃទៀតមានជាប់ពាក់ព័ន្ធនឹង Juventus អាចធ្វើឱ្យពួកគេកាន់តែពិបាកនៅក្នុងការឈ្នះក្ដីនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង