×

Spurs សម្រេចការខ្ចីជើងខ្សែប្រយុទ្ធ Danjuma រហូតដល់ចប់រដូវកាល

Tottenham Hotspur បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធហុល្លង់ Arnaut Danjuma ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបអេស្ប៉ាញ Villarreal រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

កីឡាករវ័យ 25 ឆ្នាំរូបនេះ ក្លាយជាកីឡាករដំបូងគេនៃទីផ្សារដោះដូរកីឡាករនាខែមករាសម្រាប់ Spurs ។ Danjuma លេងឱ្យ Bournemouth ពីឆ្នាំ 2019 ដល់ 2021 ដោយស៊ុតបញ្ចូលទីបាន 17 គ្រាប់ក្នុង 52 ប្រកួត មុនពេលផ្លាស់ទៅក្លិបនៅក្របខណ្ឌ La Liga ។ គេលេងបាន 6 ប្រកួត ស៊ុតបញ្ចូលទីបាន 2 គ្រាប់ ប៉ុន្តែមិនបានជាប់ជម្រើសជាតិហុល្លង់សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ឡើយ។

Danjuma បានដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យ Villarreal ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champions League កាលពីរដូវកាលមុន ហើយស៊ុតបញ្ចូលទីបាន 16 គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់។

ការមកដល់របស់ Danjuma បានផ្ដល់ជម្រើសបន្ថែមនៅតំបន់ប្រយុទ្ធរបស់ Spurs រួមជាមួយ Harry Kane, Son Heung-min, Dejan Kulusevski, Richarlison និង Lucas Moura ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង