×

Paris Saint Germain ប្រឈមការមិនអាចបន្តកិច្ចសន្យាថ្មីដល់ Messi

ក្លិប Paris Saint Germain ត្រូវបានពិន័យកាលពីខែកញ្ញា ចំពោះការបំពានច្បាប់ Financial Fair Play ដែលធ្វើឱ្យពួកគេ ពិបាកផ្ដល់សំណើធំដល់ Lionel Messi ដើម្បីបន្តកិច្ចសន្យាថ្មី។

កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន នឹងផុតកំណត់នៅខែមិថុនា ហើយខណៈនេះ Paris Saint Germain កំពុងព្យាយាមលួងលោមឱ្យរូបគេបន្តកិច្ចសន្យាថ្មី។

សារព័ត៌មាន L’Equipe អះអាងថា Paris Saint Germain អាចមានបញ្ហាក្នុងការឱ្យ Lionel Messi បន្តកិច្ចសន្យាថ្មី ដ្បិតការផាកពិន័យពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ដែលពួកគេទាមទារ មានតម្លៃ៦៥លានអឺរ៉ូ។ ដូច្នេះតួលេខនេះ នឹងធ្វើឱ្យក្លិបត្រូវគិតឡើងវិញនូវការចំណាយមួយចំនួននាពេលខាងមុខ។

ការផាកពិន័យ៦៥លានអឺរ៉ូ នឹងធ្វើឱ្យ Paris Saint Germain ចំណាយស្មើទៅនឹងប្រាក់ខែរបស់ Mbappe ដែលបានកើនឡើង បន្ទាប់ពីគេបានចុះកិច្ចសន្យាថ្មី ក្រោយបដិសេធ Real Madrid។ នេះក៏ជាហេតុផលមួយទៀតដែលធ្វើឱ្យកុងត្រាថ្មីរបស់ Messi ជួបការពិបាក។

យ៉ាងណាក៏ដោយ Paris Saint Germain សង្ឃឹមថា ពួកគេនឹងរកវិធីផ្សេងទៀតដើម្បីអាចដាក់សំណើល្អមួយសម្រាប់ Lionel Messi អោយបន្តកុងត្រាថ្មីផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង