×

Man UTD ត្រូវប្រឈមកាលវិភាគប្រកួតដ៏មមាញឹកនៅខែកុម្ភៈ

Man UTD កំពុងមានបញ្ហាស្មុគស្មាញ ដោយនឹងត្រូវប្រឈមកាលវិភាគប្រកួតដ៏មមាញឹក នៅខែកុម្ភៈខាងមុខនេះ ដោយពួកគេមានដល់ទៅ៨ប្រកួតឯណោះ។

ការប្រកួតរបស់ Man UTD នៅក្នុងទឹកដីរបស់ខ្លួនទល់នឹង Leeds United នឹងត្រូវធ្វើឡើងនៅក្នុងខែកុម្ភៈ ដោយលើកពេលមកពីខែកញ្ញា ក្រោយការយាងចូលទីវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II ។ ក្រុមទាំង២ នឹងធ្វើការប្រកួតនៅទឹកដី Old Trafford នាទី៨ ខែកុម្ភៈ ហើយបន្ដជួបគ្នានៅពានរង្វាន់ FA Cup ផងដែរ។

ក្រុមរបស់លោក Erik ten Hag នឹងលេង៨ប្រកួតនៅក្នុងខែកុម្ភៈ ដែល៣ប្រកួតដំបូងពួកគេនឹងលេងនៅក្នុងទឹកដីទល់នឹង Nottingham Forest ជើងទី២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ EFL Cup ហើយបន្តប្រកួតជាមួយ Crystal Palace និង Leeds នៅក្របខណ្ឌ Premier League។

Man UTD នឹងធ្វើដំណើរទៅប្រកួតនៅទឹកដីរបស់ Leeds វិញម្ដងនៅក្នុងប្រកួតបន្ទាប់។ ក្រោយពីនោះ ពួកគេនឹងទទួលក្រុម Barcelona ក្នុងជំនួបជើងទី១វគ្គ Playoff ដណ្ដើមកៅអីវគ្គ១៦ក្រុមចុងក្រោយ UEFA Europa League។

មុនពេលការប្រកួតជើងទី២ទល់នឹង Barcelona មកដល់ ក្រុមរបស់លោក Ten Hag នឹងលេងទល់ Leicester City នៅក្របខណ្ឌ Premier League ហើយបិទបញ្ចប់ខែកុម្ភៈ ក្នុងការប្រកួតក្នុងទឹកដីទល់ Brentford៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង