×

Man Utd ប៉ះWest Ham ខណៈMan Cityត្រូវជួបBristol City នៅជុំទី៥ពានរង្វាន់FA Cup

Manchester United នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Ham នៅជុំទី៥ ពានរង្វាន់ FA Cup បន្ទាប់ពីក្រុមញញួរយក្ស បានយកឈ្នះ Derby County ដោយលទ្ធផល 2-0 កាលពីយប់មិញ។

ចំណែក Manchester City នឹងទៅជួបក្រុម Bristol City ដែលមកពីលីគទីពីរអង់គ្លេស ក្នុងការប្រកួតជុំបន្ទាប់ផងដែរ។

ការប្រកួតចំនួន ៥ នៅក្នុងជុំទី៤ នឹងត្រូវប្រកួតជើងទីពីរ រួមទាំងការប្រកួតរវាង Wrexham ទល់នឹង Sheffield United ដើម្បីឈានទៅប៉ះ Tottenham Hotspur ។

ប្រសិនបើក្រុម Luton Town យកឈ្នះ Grimsby Town ពួកគេនឹងជួបជាមួយ Southampton របស់អតីតអ្នកចាត់ការរបស់ពួកគេ ពោលគឺលោក Nathan Jones ។

ការប្រកួតជុំទី៥៖

គូទី១. Southampton ប៉ះ Luton Town ឬ Grimsby Town
គូទី២. Leicester City ប៉ះ Blackburn Rovers ឬ Birmingham City
គូទី៣. Stoke City ប៉ះ Brighton & Hove Albion
គូទី៤. Wrexham ឬ Sheffield United ប៉ះ Tottenham Hotspur
គូទី៥. Fulham ឬ Sunderland ប៉ះ Leeds United
គូទី៦. Bristol City ប៉ះ Manchester City
គូទី៧. Manchester United ប៉ះ West Ham United
គូទី៨. Ipswich Town ឬ Burnley ប៉ះ Sheffield Wednesday ឬ Fleetwood Town

សូមជម្រាបថា ការប្រកួតជុំទី៥ នឹងប្រព្រឹត្តទៅចាប់ពីដើមខែមីនា ឆ្នាំ២០២៣ តទៅ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង