×

Everton តែងតាំងលោក Sean Dyche ជាអ្នកចាត់ការថ្មី

ក្លិប Everton បានតែងតាំងអតីតគ្រូបង្វឹករបស់ Burnley លោក Sean Dyche ជាអ្នកចាត់ការថ្មីរបស់ពួកគេ ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំកន្លះ រហូតដល់ខែមិថុនា ឆ្នាំ 2025 ជំនួស Frank Lampard ដែលត្រូវបានបញ្ចប់កិច្ចសន្យាកាលពីសប្ដាហ៍មុន។

លោក Sean Dyche ដែលមានវ័យ 51 ឆ្នាំ នឹងចូលមកដឹកនាំ Everton ដែលមានទម្រង់លេងមិនសូវល្អ ក្រោមការដឹកនាំរបស់ Lampard ដែលកំពុងស្ថិតនៅក្នុងតំបន់កាត់ចោល នៃតារាងក្របខណ្ឌ Premier League ។

លោក Sean Dyche និយាយក្នុងសេចក្ដីថ្លែងការណ៍របស់ក្លិបមួយថា៖ “វាជាកត្តិយសធំបំផុតដែលបានក្លាយជាអ្នកចាត់ការទូទៅរបស់ក្លិប Everton ។ បុគ្គល និងខ្ញុំផ្ទាល់ បានត្រៀមខ្លួនរួចជាស្រេច និងទន្ទឹងរង់ចាំយ៉ាងអន្ទះសាដើម្បីជួយឱ្យក្លិបដ៏អស្ចារ្យនេះវិលត្រឡប់ទៅសភាពល្អដូចដើមវិញ។”

លោក Lampard ត្រូវបានតែងតាំងក្នុងខែមករា ឆ្នាំ 2022 បន្ទាប់ពីគ្រប់គ្រងអតីតក្លឹប Chelsea និង Derby County ក្នុងកម្រិតទីពីរ។

Everton មានការស្រពិចស្រពិលក្រោមការដឹកនាំរបស់អតីតកីឡាករជម្រើសជាតិអង់គ្លេស ដោយបានឈ្នះការប្រកួតលីគចុងក្រោយបំផុត កាលពីខែតុលា នៅពេលដែលពួកគេបានយកឈ្នះ Crystal Palace 3-0 នៅក្នុងដី។ បច្ចុប្បន្ន ពួកគេបានឈរនៅលេខ 19 ក្នុងតារាង ដោយមាន 15 ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង