×

Marco Reus បដិសេធសំណើផ្ទេរយករបស់ Man UTD

ខ្សែបម្រើ Marco Reus បានបដិសេធសំណើផ្ទេរយករបស់ Man UTD បន្ទាប់ពីគេហាក់គ្មានចិត្តចង់ដើរចេញពីក្លិប Borussia Dortmund នោះឡើយ។

អនាគតរបស់កីឡាករវ័យ៣៣ឆ្នាំ មិនទាន់មានភាពច្បាស់លាស់ ដោយកុងត្រាបច្ចុប្បន្នរបស់គេ ជាមួយក្លិប Dortmund នឹងត្រូវបញ្ចប់ នៅដំណាច់រដូវកាលនេះ។ ដូច្នេះហើយ Man UTD មានបំណងផ្តល់ជូនកុងត្រាធំមួយ ដែលអាចធ្វើឱ្យ Marco Reus ទទួលបាន ២ សែនផោន ក្នុងមួយសប្តាហ៍ ដើម្បីឱ្យរូបគេផ្ទេរមកកាន់ទឹកដី Old Trafford។

យ៉ាងណាក៏ដោយ ក្លិប Dortmund កំពុងព្យាយាមផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត សម្រាប់ Marco Reus ខណៈសាមីកីឡាករ ក៏មានចំណាប់អារម្មណ៍ ក្នុងការបន្តស្នាក់នៅក្លិបបន្តទៀតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង