×

Christian Eriksen នឹងនៅក្រៅទីលានប្រកួតដល់ខែឧសភាសម្រាប់Man Utdដោយសាររបួស

ខ្សែបម្រើ Christian Eriksen របស់ក្លិប Manchester United នឹងត្រូវអវត្តមានរហូតដល់ចុងខែមេសា ឬដើមខែឧសភា ដោយសាររបួសកជើងអំឡុងការប្រកួតកម្មវិធី FA Cup ទល់នឹងក្រុម Reading។

សេចក្ដីថ្លែងការណ៍របស់ក្លិបបានបង្ហាញថា៖ “ពួកយើងសង្ឃឹមថា Christian នឹងអាចត្រឡប់បំពេញតួនាទីរបស់គាត់នៅក្នុងដំណាក់កាលចុងក្រោយនៃរដូវកាលនេះ”។

ខ្សែបម្រើរូបនេះ ត្រូវបានប្តូរចេញនៅនាទីទី 57 ដោយសារការប្រជែងយកបាល់ពី Andy Carroll ដែលត្រូវបានបណ្ដេញចេញក្រោយបង្កកំហុសលើ Tyrell Malacia និង Casemiro ជាបន្តបន្ទាប់។

Eriksen របស់ក្រុមជម្រើសជាតិដាណឺម៉ាក បានបង្ហាញខ្លួនចំនួន 31 ប្រកួតឱ្យ Man Utd ក្នុងរដូវកាលនេះ បន្ទាប់ពីរូបគេបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 3 ឆ្នាំនៅកីឡដ្ឋាន Old Trafford កាលពីដើមរដូវកាល។

គួររំឭកថា United បានបាត់បង់ខ្សែបម្រើ Donny van de Beek សម្រាប់ការប្រកួតដែលនៅសល់នៅក្នុងរដូវកាលនេះ ដោយសាររបួសជង្គង់កាលពីខែមករា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង