×

ក្លិប Benfica ទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីការលក់ខ្សែបម្រើ Enzo Fernandez

ក្លិប Benfica រកលុយបានប្រមាណ ១,៨ពាន់លានដុល្លារពីការលក់កីឡាករក្នុងរយៈពេល ២៣ឆ្នាំចុងក្រោយនេះ។
ក្លិបនៅលីគកំពូលព័រទុយហ្គាល់ត្រូវបានគេចាត់ទុកថាក្នុងចំណោមក្លិបធំៗចំនួន ៣ នៅព័រទុយហ្គាល់ ដោយ ២ទៀតគឺ Porto និងក្លិប Sporting Lisbon។

Benfica បាននាំចេញឈ្មោះល្បីៗជាច្រើនទៅក្លិបកំពូលៗនៅអឺរ៉ុប ដោយក្នុងនោះរួមមាន ខ្សែបម្រើអាហ្សង់ទីន Enzo Fernandez ដែលទើបតែផ្លាស់ទៅ Chelsea ក្នុងតម្លៃ ១៣០លានដុល្លារ អ្នកចាំទីប្រេស៊ីលលេងនៅ Man City កីឡាករ Enderson ហើយក៏ដូចជាកីឡាករ មួយចំនួនដូចជា ខ្សែបម្រើ Angel Di Maria ជាដើម។

កីឡាករដែល Benfica លក់បានថ្លៃជាងគេគឺ Joao Felix ដែលក្លិបនេះលក់ទៅអោយ Atletico Madrid កាលពីឆ្នាំ២០១៩ ក្នុងតម្លៃជាង ១៦០លានដុល្លារ។ ចំណោមជាង ២០ឆ្នាំចុងក្រោយនេះ ក្លិប Benfica រកចំណូលបានយ៉ាងក្រាស់ក្រែលពីការលក់កីឡាករ ភាគច្រើនចាប់តាំងពីឆ្នាំ២០១០មក។ ប៉ុន្តែ បូករួមជាមួយការលក់ Enzo Fernandez ទៅកាន់ក្លិប Chelsea នោះ ក្លិប Benfica អាចចំណេញប្រាក់សុទ្ធ រហូតដល់ទៅជាង ៨៤លានដុល្លារឯណោះ។

យ៉ាងណា Benfica មិនទាន់ទទួលបានប្រាក់ទាំងអស់នោះទេ ដ្បិតវាជាផែនការណ៍ចាយបណ្តាក់លើពេលវេលា ៨ ឆ្នាំកន្លះ ដូចកុងត្រាកំណត់ ដែល Chelsea បានចរចាត្រូវរ៉ូវរវាងភាគីក្លឹបនៅឯប្រទេសព័រទុយហ្គាល់។
សូមរំឭកថា កីឡាករវ័យ ២២ ឆ្នាំ Enzo Fernandez កន្លងមកបានឈ្នះពានជាកីឡាករវ័យក្មេងល្អបំផុតនៅព្រឹត្តិការណ៍ FIFA World Cup កាតារ បន្ទាប់ជាចំណែកធំជួយអាហ្សង់ទីនលើកពានរង្វាន់។ ស្ថិតិនៅក្លឹបរបស់គេក៏ធ្វើបានល្អគួរសម ដោយ ២៩ ប្រកួត អាចរកបាន ៤ គ្រាប់និង ចែកបាល់សម្រេចទី ៧ លើកឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង