ខ្សែប្រយុទ្ធ Mason Greenwood របស់ក្លិបបាល់ទាត់ Manchester United ត្រូវបានមានសេរីភាពឡើងវិញ បន្ទាប់ពីការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈត្រូវបានទម្លាក់។
កីឡាករវ័យ 21 ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ 2022 ចំពេលមានការចោទប្រកាន់ជុំវិញរូបភាព និងវីដេអូ។ Greenwood ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងចាប់រំលោភ គ្រប់គ្រងនិងបង្ខិតបង្ខំ និងការវាយដំដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ Greenwood បាននិយាយថា៖ “ខ្ញុំមានសេរីភាពហើយអរគុណក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំ ដែលបានគាំទ្រដល់រូបខ្ញុំ”។
ក្លិប Manchester United បានចេញសេចក្ដីថ្លែងការណ៍ថា ក្លឹបនឹងមានចំណាត់ការរបស់ខ្លួន មុននឹងកំណត់ជំហានបន្ទាប់។””យើងនឹងមិនធ្វើការអត្ថាធិប្បាយបន្ថែមទៀតទេរហូតដល់ដំណើរការនោះត្រូវបានបញ្ចប់”៕