×

គ្រូ Man UTD បង្ហាញការពេញចិត្តចំពោះការនាំយក Marcel Sabitzer មុនទីផ្សារត្រូវបិទទ្វារ

កាលពីពេលថ្មីៗនេះ គ្រូបង្វឹក Man UTD លោក Erik Ten Hag បានលើកឡើងអំពីពីការពេញចិត្តរបស់លោក ចំពោះការខ្ចីជើង ខ្សែបម្រើ Marcel Sabitzer ពីក្លិប Bayern Munich បានសម្រេចនៅមុនពេលទីផ្សារដោះដូរកីឡាករខែមករាបិទទ្វារ។

ជាការពិត Man UTD បានដាក់គោលដៅក្នុងការចង់បាន កីឡាករអូទ្រីសវ័យ២៨ឆ្នាំ ភ្លាមៗ បន្ទាប់ពីពួកគេបានជួបបញ្ហាធំគឺខ្សែបម្រើ Christian Eriksen បានរងរបួសកជើងត្រូវអវត្តមានពីទីលានយ៉ាងតិចណាស់ដល់ដើមខែឧសភា។ Man UTD ក៏បានដាក់សំណើខ្ចីជើង Marcel Sabitzer ពី Bayern Munich ទើបក្លិបទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា។ Sabitzer នឹងផ្ទេរមកទឹកដី Old Trafford រហូតដល់ចប់រដូវកាល ដោយពុំមានលក្ខខណ្ឌអាចទិញផ្ដាច់នោះឡើយ។

ទាក់ទិននឹងរឿងនេះ លោក Ten Hag បានបង្ហាញការយល់ឃើញទៅលើ Sabitzer ថា “ខ្ញុំពិតជាសប្បាយចិត្ត ព្រោះយើងត្រូវការការផ្ទេរនេះជាចាំបាច់ ព្រោះ Scott McTominay និង Christian Eriksen មិនអាចលេងបាន។ វាធ្វើអោយក្រុមយើងខ្វះខ្សែបម្រើ ប៉ុន្តែការយកបានកីឡាករមានគុណភាពនៅថ្ងៃបិទបញ្ចប់ទីផ្សារដោះដូរគឺពិតជាពិបាក។

បុរសជនជាតិហូឡង់បន្តថា “យ៉ាងណាមិញ ពួកយើងបានទទួលឱកាសល្អ។ ខ្ញុំស្គាល់ Sabitzer តាំងពីនៅ Salzburg ហើយនៅ Leipzig គេពិតជាលេងបានយ៉ាងល្អ។ ដូច្នេះខ្ញុំសង្ឃឹមថាគេនឹងធ្វើបែបនេះនៅ Man UTD ដែរ។ ខ្ញុំគិតថាគេមានអត្តចរិតល្អ និងនៅអាយុគួរសម ហើយខ្ញុំច្បាស់ថាឱកាសនេះនឹងធ្វើអោយគេមានទឹកចិត្តលេងអោយពួកយើងបាន។”

សូមបញ្ជាក់ថា Marcel Sabitzer បានបង្ហាញខ្លួនចំនួន៥៤ដងនិងរកគ្រាប់បញ្ចូលទី២គ្រាប់ផងដែរ អោយក្លិប Bayern Munich ចាប់តាំងពីមកចូលរួមក្នុងខែសីហា ឆ្នាំ ២០២១ ពីក្លិបរួមលីគ RB Leipzig៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង