×

EPL Preview៖Evertonទទួលស្វាគមន៍Arsenal ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅMyTVយប់នេះ

លោក Sean Dyche អ្នកចាត់ការថ្មីរបស់ Eveton នឹងដឹកនាំកូនក្រុមរបស់គាត់ដើម្បីទទួលស្វាគមន៍ក្រុមភ្លៀវ Arsenal ក្នុងការប្រកួតក្របខណ្ឌ Premier League នៅកីឡដ្ឋាន Goodison Park ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 7:25 នាទីយប់នេះ។

លោក Dyche បានចូលរួមជាមួយក្រុមស្ករគ្រាប់ Everton កាលពីចុងខែមករា ដើម្បីជំនួស Frank Lampard ហើយមិនបានចុះហត្ថលេខានាំយកកីឡាករថ្មីណាមួយឡើយ បើទោះបីជាក្លិបបានទទួលបានចំណូល 40 លានផោនពីការលក់ Anthony Gordon ទៅឱ្យ Newcastle United ក៏ដោយ។

ឥឡូវនេះគាត់ត្រូវត្រៀមប្រឈមមុខជាមួយក្រុម Arsenal ដែលបានទិញ Jorginho ពី Chelsea ។ ក្រុមរបស់លោក Mikel Arteta កំពុងក្ដោបក្ដាប់តំណែងនៅលើកំពូលតារាង ដោយមាន 5 ពិន្ទុលើស Manchester City ដែលឈរនៅលេខ 2 ។

សម្រាប់ក្រុមម្ចាស់ផ្ទះ នឹងមិនមាន Nathan Patterson និង Andros Townsend ហើយអតីតកីឡាករ Burnley ពោលគឺ Michael Keane ទំនងជាអវត្តមានផងដែរដោយសារបញ្ហាជង្គង់។ Ben Godfrey និង James Garner អាចក្លាយជាកីឡាករបម្រុង។

សម្រាប់ក្រុមកាំភ្លើងធំ Mohamed Elneny អាចអវត្តមានក្នុងរដូវកាលដែលនៅសល់ដោយសាររបួស ហើយ Jorginho ទំនងជានឹងចាប់ផ្តើមនៅលើកៅអីបម្រុង បើ Thomas Partey ក្លាយជាជម្រើសដំបូង។ ខ្សែប្រយុទ្ធ Gabriel Jesus មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីត្រលប់មកកាន់ទីលានប្រកួតនោះទេ ខណៈ Reiss Nelson និង Emile Smith Rowe ស្ថិតក្នុងការសង្ស័យសម្រាប់ការបង្ហាញខ្លួនក្នុងការប្រកួតនេះ។

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Everton ដែលអាចប្រើប្រាស់ទម្រង់ 4-4-2៖

Pickford; Coleman, Tarkowski, Coady, Mykolenko; Iwobi, Gueye, Onana, McNeil; Gray, Calvert-Lewin

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1៖

Ramsdale; White, Saliba, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli; Nketiah

CBS Sport ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Everton 0-2 Arsenal ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង