ក្រុមបិសាចក្រហម Manchester United នឹងពោរពេញដោយទំនុកចិត្តក្នុងការត្រឡប់ទៅប្រកួតក្របខណ្ឌ Premier League បន្ទាប់ពីឈានដល់វគ្គផ្ដាច់ព្រ័ត្រ League Cup នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Crystal Palace ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 9:55 នាទីយប់នេះតទៅ។
ក្រុមបិសាចក្រហម បានកក់កៅអីរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup រដូវកាលនេះដោយបានយកឈ្នះលើក្រុម Nottingham Forest 5-0 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសរុបទាំងពីរជើង បន្ទាប់ពីពួកគេបានទទួលជ័យជម្នះ 3-1 នៅក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី 4 លើក្រុម Reading ។
ប៉ុន្តែ ការប្រកួត Premier League ចុងក្រោយបំផុតរបស់ពួកគេ បានបញ្ចប់ដោយការបរាជ័យក្នុងលទ្ធផល 3-2 ក្រោមថ្វីជើងរបស់ក្រុម Arsenal ។ ចំណែក Palace មិនបានទទួលជ័យជម្នះក្នុងការប្រកួតចំនួន 5 ចុងក្រោយរបស់ពួកគេ នៅគ្រប់កម្មវិធីប្រកួតទាំងអស់។
Man Utd នឹងមិនមាន Donny van de Beek, Axel Tuanzebe និង Christian Eriksen ។ Jadon Sancho អាចនឹងចូលជាកីឡាករបម្រុងម្តងទៀត បន្ទាប់ពីបង្ហាញខ្លួនសាជាថ្មីទល់នឹង Nottingham Forest ក្នុងសប្តាហ៍នេះ។ Diogo Dalot ក៏អាចត្រលប់មកវិញ បន្ទាប់ពីខកខានការប្រកួតពីរលើកចុងក្រោយរបស់ United ។
Wilfried Zaha គឺជាកីឡាករសំខាន់សម្រាប់ Palace ដែលអវត្តមានដោយសាររបួសសរសៃពួរ។ Joachim Andersen, Nathan Ferguson និង James MacArthur សុទ្ធតែមិនអាចបង្ហាញខ្លួនបានសម្រាប់ការប្រកួតនេះ។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1៖
De Gea; Wan-Bissaka, Varane, Martinez, Shaw; Casemiro, Fred; Antony, Fernandes, Rashford; Weghorst
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Crystal Palace ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1៖
Guaita; Ward, Richards, Guehi, Mitchell; Doucoure, Schlupp; Olise, Eze, Ayew; Edouard
CBS Sport ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Man Utd 3-1 Crystal Palace ៕