ក្រុមមាន់ខ្នាយមាស Tottenham Hotspur នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួន ដើម្បីស្វាគមន៍ក្រុមមេឃខៀវ Manchester City សម្រាប់ការប្រកួតក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅយប់ថ្ងៃអាទិត្យ ទី5 ខែកុម្ភៈ ចាប់ពីម៉ោង 11:25 នាទីតទៅ។
Spurs មិនបានឈ្នះពានធំមួយក្នុងរយៈពេល 14 ឆ្នាំមកហើយ ដោយពានរង្វាន់ចុងក្រោយដែលពួកគេបានឈ្នះគឺ League Cup កាលពីឆ្នាំ 2008។ ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 កាលពីរដូវកាល 2016-17 ហើយស្ទើរតែឈ្នះពានរង្វាន់ Champions League តែត្រូវបានបរាជ័យដោយសារ Liverpool ក្នុងរដូវកាល 2018-19 ។ ហើយបច្ចុប្បន្ននេះ Tottenham កំពុងប្រជែងដណ្តើមយកតំណែងកំពូលទាំង 4 នៃក្របខណ្ឌ Premier League ។
ចំណែក Manchester City ស្ថិតនៅលេខ 2 ក្នុងលីគ ហើយពួកគេមិនអាចចាញ់បានឡើយ ព្រោះពួកគេត្រូវដេញតាមក្រុម Arsenal ចំនួន 5 ពិន្ទុ។ លោក Pep Guardiola នឹងសម្លឹងរកការឈ្នះពានរង្វាន់ Premier League ជាលើកទី5 ក្នុងរយៈពេល 6 ឆ្នាំនៅ City ។
Lucas Moura និង Pape Sarrបានរបួសសរសៃពួរ សម្រាប់ Spurs ។ Richarlison បានជាសះស្បើយពីរបួសបន្តិចបន្តួច ដែលអាចនឹងបង្ហាញខ្លួនសម្រាប់ការប្រកួតនេះ។ កីឡាករចំណូលថ្មី Pedro Porroគ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Spurs ទល់នឹងអតីតក្លិបរបស់គាត់។
John Stones នឹងត្រូវខកខានការប្រកួតនេះដោយសាររបួសសរសៃពួរ ពេលប៉ះ Arsenal ក្នុងពាន FA Cup។ Phil Foden ក៏មានការសង្ស័យតិចតួចផងដែរ ដោយសារតែរបួសជើង ប៉ុន្តែទំនងជាអាចចូលលេងបាន។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ 3-4-3៖
Lloris; Davies, Dier, Romer; Perisic, Hojberg, Bentancur, Porro; Son Kulusevski, Kane
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ 4-3-3៖
Ederson; Akanji, Walker, Ake, Lewis; Rodri, Gundogan, De Bruyne; Grealish, Riyad Mahrez, Haaland
CBS Sport ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Spurs 0-2 Man City ៕