សេចក្ដីរាយការណ៍មួយបានឱ្យដឹងថា លោក Erik ten Hag គ្រូបង្វឹក Manchester United កំពុងរៀបចំលក់កីឡាករចំនួន ៦ រូបចេញពីក្រុម ក្រោយពីបញ្ចប់ការប្រកួតរដូវកាលនេះ។
ក្រុមបិសាចក្រហម បានពង្រឹងខ្លួននៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ជាមួយនឹងការមកដល់របស់កីឡាករដូចជា Wout Weghorst និង Marcel Sabitzer ។
ឥឡូវនេះ លោក Ten Hag បានប្រាប់ថ្នាក់លើរបស់ Man UTD ថា រូបលោកត្រូវការនាំចូលកីឡាករថ្មីចំនួន ៣ នាក់នៅទីផ្សារដោះដូររដូវក្តៅខាងមុខ ហើយក្រៅពីការនាំចូលកីឡាករ លោកក៏ត្រូវការបញ្ចេញកីឡាករវិញផងដែរ ដោយមានចំនួនដល់ទៅ៦រូប។
កីឡាករទាំង៦រូបដែលលោក Ten Hag ចង់លក់ចេញមាន Harry Maguire, Anthony Martial, Scott McTominay, Donny van de Beek, Eric Bailly និង Alex Telles។
ពួកគេនឹងត្រូវអនុញ្ញាតឱ្យចាកចេញពីទឹកដី Old Trafford លើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍តែម្តង៕