×

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang អាចនឹងចាកចេញពី Chelsea

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពី Chelsea ក្រោយបញ្ចប់រដូវកាលនេះ និងអាចត្រឡប់ទៅកាន់ Barcelona វិញ។

កីឡាករហ្កាបុង បានចាកចេញពី Arsenal ដើម្បីមកចូលរួមជាមួយ Barcelona កាលពីពាក់កណ្តាលរដូវកាលមុន ដោយនៅទីនោះរូបគេអាចបង្ហាញក្នុងការប្រកួតចំនួន២៤ដង ស៊ុតបញ្ចូលទីបាន ១៣គ្រាប់ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធ Robert Lewandowski ធ្វើឱ្យ Aubameyang បាត់បង់កៅអីជម្រើសដំបូងនៅក្លិបអ្នកមានបុណ្យ ហើយក៏បានសម្រេចចិត្តចាកចេញមកកាន់ ក្លិប Chelsea នាដើមរដូវកាលនេះ ក្នុងតម្លៃខ្លួន ១០,៣លានផោន និងកុងត្រារយៈពេល២ឆ្នាំ។

ការមកវិលកាន់ទឹកដីអង់គ្លេសវិញនេះ Pierre-Emerick Aubameyang កាន់តែមិនជោគជ័យ ថែមទាំងត្រូវគ្រូបង្វឹក Chelsea លោក Graham Potter មិនបានបញ្ចូលឈ្មោះរូបគេក្នុងពានរង្វាន់ UEFA Champions League ទៀតផង។

បើយោងតាមការចុះផ្សាយរបស់អ្នកកាសែត លោក Fabrizio Romano បានឱ្យដឹងថា Aubameyang នឹងចាកចេញពីកីឡដ្ឋាន Stamford Bridge ក្រោយចប់រដូវកាលនេះ ហើយគេក៏អាចមានភាគរយខ្ពស់ក្នុងការវិលត្រឡប់មក Barcelona វិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង