×

Greenwood បញ្ចូលMan Utdក្នុងBio នៅលើIGសាជាថ្មីក្រោយការចោទប្រកាន់ត្រូវបានបញ្ចប់

Mason Greenwood បានបន្ថែម Manchester United និង Nike ចូលទៅក្នុងBio ក្នុងបណ្ដាញសង្គម Instagram របស់ខ្លួនវិញ បន្ទាប់ពីការចោទប្រកាន់ត្រូវបានទម្លាក់ចោល។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះ មិនបានលេងបាល់ទាត់ចាប់តាំងពីការចាប់ខ្លួនក្នុងខែមករាឆ្នាំ 2022 ដោយសារការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។

United បានបញ្ជាក់ថា ពួកគេនឹងធ្វើការស៊ើបអង្កេតដើម្បីកំណត់ជំហានបន្ទាប់របស់ពួកគេ។ “Manchester United កត់សម្គាល់ពីការសម្រេចចិត្តរបស់ព្រះរាជអាជ្ញាដែលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹង Mason Greenwood ត្រូវបានទម្លាក់”។

“ឥឡូវនេះក្លឹបនឹងមានចំណាត់ការផ្ទៃក្នុង មុនពេលកំណត់ជំហានបន្ទាប់។ យើងនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ រហូតទាល់តែដំណើរការនោះត្រូវបានបញ្ចប់”។

កាលពីឆ្នាំមុន Nike បានបញ្ជាក់ថា Greenwood មិនមែនជាអត្តពលិករបស់ពួកគេទៀតទេ។ សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ បាននិយាយថា៖ “Mason Greenwood លែងជាអត្តពលិក Nike ទៀតហើយ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង