×

អាវរបស់ Messi ក្លាយជាវត្ថុអនុវស្សាវរីយ៍របស់ថ្នាក់ដឹកនាំប្រទេស

លោក Pablo Gonzalez ប្រធានក្រុមហ៊ុនថាមពលដែលគ្រប់គ្រងដោយរដ្ឋអាហ្សង់ទីន បានប្រគល់អាវរបស់ខ្សែប្រយុទ្ធ Lionel Messi ជូនដល់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi កាលពីថ្ងៃចន្ទ ក្នុងពិធីសម្ពោធពិធីពិព័រណ៍ថាមពលឆ្នាំ២០២៣នៅទីក្រុង Bengaluru ។

អាវរបស់កីឡាករនៃក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនមានដាក់ឈ្មោះ “Messi” នៅផ្នែកខាងក្រោយ ខណៈព្រឹត្តិការណ៍នេះមិនពាក់ព័ន្ធនឹងកីឡាឡើយ ប៉ុន្តែវាបានបង្ហាញពីជោគជ័យរបស់អាហ្សង់ទីន ដែលបានក្លាយជាជើងឯកពិភពលោកកាលពីខែធ្នូកន្លងទៅ។

នៅខែធ្នូ ឆ្នាំ២០២២ អាហ្សង់ទីនបានលើកពានរង្វាន់ FIFA World Cup ក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយវាត្រូវបានគេយល់ថាជាការបង្ហាញខ្លួននៅ World Cup ជាលើកចុងក្រោយរបស់ Lionel Messi ។

បន្ទាប់មកនាយករដ្ឋមន្ត្រី Modi បានអបអរសាទរអាហ្សង់ទីនដែលបានឈ្នះពានរង្វាន់ FIFA World Cup ហើយបាននិយាយថាប្រជាជនឥណ្ឌាជាច្រើនបានអបអរសាទរជ័យជម្នះរបស់អាហ្សង់ទីន និង Lionel Messi ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង