×

កីឡាកររបស់ក្រុមជម្រើសជាតិហ្គាណា ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែកក្រោយរញ្ជួយដីនៅតួកគីនិងស៊ីរី

កីឡាករបាល់ទាត់ជម្រើសជាតិហ្គាណា Christian Atsu ត្រូវបានរកឃើញនៅរស់រានមានជីវិត និងត្រូវបានជួយសង្គ្រោះ បន្ទាប់ពីកប់ក្នុងគំនរបាក់បែកនៃអគារដែលដួលរលំ បន្ទាប់ពីគ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរី។

សមាគមបាល់ទាត់ហ្គាណា បានបញ្ជាក់ព័ត៌មាននេះ នៅលើគណនីរបស់ខ្លួនក្នុងបណ្ដាញសង្គម Twitter ។ “យើងបានទទួលព័ត៌មានវិជ្ជមានមួយចំនួនថា Christian Atsu ត្រូវបានជួយសង្គ្រោះដោយជោគជ័យពីក្រោមគំនរបាក់បែកនៃអគារដែលបានដួលរលំ ហើយកំពុងទទួលការព្យាបាល។”

Atsu វ័យ ៣១ឆ្នាំបានលេងនៅក្របខណ្ឌ Premier League សម្រាប់ក្លិប Newcastle United និង Everton ហើយបានចូលរួមជាមួយក្លិបតួកគី Hatayspor កាលពីខែកញ្ញា។

អ្នកនាំពាក្យក្លិបកាលពីថ្ងៃចន្ទបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយតួកគីថា Atsu បានស្ថិតនៅក្នុងអគារមួយដែលដួលរលំដោយការរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ នៅភាគអាគ្នេយ៍នៃប្រទេសតួកគី និងប្រទេសស៊ីរី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង