×

ខ្សែបម្រើ Naby Keita អាចនឹងចាកចេញពី Liverpool ពេលផុតកុងត្រា

ខ្សែបម្រើ Naby Keita អាចនឹងចាកចេញពីក្លិប Liverpool ដោយគ្មានតម្លៃខ្លួន ពេលកុងត្រារបស់គេផុតកំណត់នៅរដូវក្ដៅខាងមុខ។ នេះបើតាមការអោយដឹងពី អ្នកកាសែតល្បីឈ្មោះលោក Fabrizio Romano។

ជាការពិត កីឡាករជនជាតិហ្គាណាវ័យ២៧ឆ្នាំ នៅរដូវកាលនេះ បានជាប់ជម្រើស១១នាក់ដំបូងនៅក្របខណ្ឌ Premier League តែ២ប្រកួតប៉ុណ្ណោះ។ ដូច្នេះហើយ ទើប Liverpool ត្រៀមនឹងដោះលែង Naby Keita ឱ្យចាកចេញ ស្របពេលខ្សែបម្រើ Alex Oxlade-Chamberlain និង James Milner ក៏មានអនាគតស្រពេចស្រពិលដូចគ្នា។

ជុំវិញរឿងនេះលោក Fabrizio Romano បានបញ្ជាក់ថា៖ “គ្មានអ្វីផ្លាស់ប្ដូរទេសម្រាប់ស្ថានភាពរបស់ Naby Keita គឺគ្មានការជជែកបន្តកុងត្រាថ្មីជាមួយ Liverpool ឡើយ ហើយគេអាចចាកចេញដោយគ្មានតម្លៃខ្លួន។ ស្ថានភាពរបស់ Oxlade-Chamberlain, Keita និង Milner នឹងបញ្ជាក់នាពេលឆាប់ៗដោយថ្នាក់ដឹកនាំ Liverpool បានតាមយក Matheus Nunes ។”

សូមបញ្ជាក់ថា Naby Keita បានផ្ទេរពីក្លិបអាល្លឺម៉ង់ RB Leipzig មកកាន់ក្លិប Liverpool កាលពីឆ្នាំ២០១៨ ដោយមកទល់ពេលនេះ គេបានបង្ហាញខ្លួនចំនួន១២៧ដង ស៊ុតបាន១១គ្រាប់ និងបានរួមចំណែកជួយក្លិបឈ្នះពានរង្វាន់ Premier League ១សម័យ FA Cup ១សម័យ EFL Cup ១សម័យ UEFA Champions League ១សម័យ និង FIFA Club World Cup ១សម័យផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង