អ្នកចាំទីដៃទីមួយ Hugo Lloris របស់ក្លិប Tottenham Hotspur ត្រូវបានរាយការណ៍ថានឹងខកខានជូយក្រុមយ៉ាងហោចណាស់ ៨សប្តាហ៍ ដោយសារបញ្ហារបួសសរសៃពួរ។
កីឡាករបារាំង វ័យ៣៦ឆ្នាំ បានជួបនួវបញ្ហារបួសអំឡុងពេលលេងទល់នឹង Man City នៅក្របខណ្ឌ Premier League កាលពីសប្តាហ៍មុន ខណៈរូបគេបានតស៊ូលេងរហូតដល់ចប់ និង ជួយក្រុមទទួលបានឈ្នះដោយលទ្ធផល ១ទល់នឹង០។
យ៉ាងណាក្តី យោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Telegraph បានលើកឡើងថា Lloris ទំនងជានឹងខកខានជួយក្រុមចំនួន៨សប្តាហ៍ និងមិនទាន់តម្រូវឱ្យទទួលការវះកាត់នៅឡើយនោះទេ។
ដូច្នេះ សម្រាប់អវត្តមានរបស់ Lloris មានន័យថា អ្នកចាំទីដៃទី២ Fraser Forster នឹងត្រូវទទួលភារកិច្ចក្នុងការជំនួសតំណែងរបស់ Hugo Lloris។
ដោយឡែក បច្ចុប្បន្ន Tottenham Hotspur កំពុងឈរនៅចំណាត់ថ្នាក់លេខ ៥ នៃតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន៣៩ពិន្ទុ ក្រោយឆ្លងកាត់២២ប្រកួត តិចជាងក្រុមលេខ៤ Newcastle United ចំនួន១ពិន្ទុ៕