×

Ronaldo ក្លាយជាកីឡាករដែលស៊ុតចូល៥០៣គ្រាប់សម្រាប់ក្លិបនិងលីគចំនួន៥ផ្សេងៗគ្នា

Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីចំនួន ៤ គ្រាប់ ដែលធ្វើឱ្យគាត់រកគ្រាប់បាល់បានលើសពី ៥០០ គ្រាប់ក្នុងលីគអាជីព ខណៈក្រុម Al Nassr បានបំបាក់ក្រុម Al Wehda ដោយលទ្ធផល ៤-០ នៅក្នុងការប្រកួតក្របខណ្ឌ Saudi Pro League ។

ខ្សែប្រយុទ្ធព័រទុយហ្គាល់ដែលទើបតែឈានចូលវ័យ៣៨ឆ្នាំ គឺជាម្ចាស់គ្រាប់បាល់ទាំង៤គ្រាប់របស់ Al Nassr ហើយវាបានធ្វើឱ្យគាត់រកគ្រាប់បាល់បាន ៥០៣ គ្រាប់សម្រាប់ក្លិបចំនួន ៥ និងក្នុងលីគចំនួន ៥ ផ្សេងៗគ្នាផងដែរ។

ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៥សម័យ បានចូលរួមជាមួយក្រុម Al Nassr ក្នុងខែធ្នូ។ តាមសេចក្តីរាយការណ៍ថា គាត់ទទួលបានប្រាក់ខែ ១៧៧ លានផោនក្នុងមួយឆ្នាំ។

គាត់រកបានមួយគ្រាប់ពីការស៊ុតបាល់ប៉េណាល់ទី ក្នុងការបង្ហាញខ្លួន៣ប្រកួតដំបូងរបស់គាត់សម្រាប់ក្លិប Al Nassr។

Ronaldo បានចាកចេញពីក្លិប Manchester United កាលពីខែវិច្ឆិកា ដោយបានស៊ុតបញ្ចូលទីបាន ១០៣ គ្រាប់សម្រាប់ Manchester United ក្នុងលីគ។

គាត់ស៊ុតបញ្ចូលទីបាន ៣១១គ្រាប់នៅក្របខណ្ឌ La Liga សម្រាប់ Real Madrid និង៨១ គ្រាប់នៅក្របខណ្ឌ Serie A សម្រាប់ Juventus និង ៣ គ្រាប់ក្នុងក្របខ័ណ្ឌកំពូលព័រទុយហ្គាល់សម្រាប់ក្លិបអាជីពដំបូងរបស់គាត់គឺ Sporting Lisbon ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង