×

EPL Preview៖ ការប្រកួតWest Hamទល់នឹងChelsea ផ្សាយបន្តផ្ទាល់នៅMyTVយប់នេះ

Chelsea និង West Ham ប៉ះគ្នាសម្រាប់ការប្រកួត London Derby នៅក្របខណ្ឌ Premier League សប្ដាហ៍ទី ២៣ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ នៅយប់ថ្ងៃសៅរ៍នេះ ចាប់ពីម៉ោង៧:៣០នាទីយប់តទៅ។

ក្រុម West Ham កំពុងជួបនូវទម្រង់ដ៏អាក្រក់មួយនៅរដូវកាលនេះ ប៉ុន្តែពួកគេបានទទួលលទ្ធផលល្អប្រសើរឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ក្រុមតោខៀវរបស់អ្នកចាត់ការ Graham Potter កំពុងតែត្រូវការពិន្ទុយ៉ាងខ្លាង ដោយបានស្មើ២ប្រកួតចុងក្រោយនៅ Premier League ហើយបានឈ្នះតែ ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ១១ប្រកួត នៅគ្រប់កម្មវិធីប្រកួតទាំងអស់ចាប់តាំងពីខែវិច្ឆិកា។

លោក David Moyes អ្នកចាត់ការរបស់ West Ham នឹងមិនមាន Kurt Zouma, Maxwel Cornet និង Gianluca Scamacca សម្រាប់បញ្ជីឈ្មោះការប្រកួតទល់នឹង Chelsea ។ Thilo Kehrer ត្រូវបានប្ដូរចេញក្នុងការប្រកួតជាមួយ Newcastle កន្លងទៅ។

Joao Felix អាចនឹងត្រលប់មកវិញបន្ទាប់ពីបញ្ចប់ការពិន័យ៣ប្រកួតពេលបង្ហាញខ្លួនលើកដំបូងឱ្យ Chelsea ។ Mykhailo Mudryk អាចនឹងត្រឡប់មកកាន់ការប្រកួត ទោះមានបញ្ហាសុខភាពបន្តិចបន្តួចកាលពីប្រកួតមុន។ N’Golo Kante, Christian Pulisic, Edouard Mendy, Armando Broja និង Denis Zakaria សុទ្ធតែអវត្តមាន។ Wesley Fofana ទំនងជាងមិនទាន់ចូលលេងភ្លាមៗទេ ខណៈ Mateo Kovacic អាចត្រៀមខ្លួនត្រលប់មកវិញផងដែរ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ West Ham ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣៖
Fabianski; Johnson, Obonna, Aguerd; Coufal, Paqueta, Rice, Emerson; Bowen, Antonio, Benrahma

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣៖
Kepa; James, Badiashile, Silva, Cucurella; Gallagher, Fernandez, Mount; Ziyech, Havertz, Mudryk

CBS Sports ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ West Ham ១-១ Chelsea ៕

 

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង