Manchester United សម្លឹងរក៣ពិន្ទុពីការជួបគ្នាជាលើកទីពីរក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ នៅកីឡដ្ឋាន Elland Road សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី២៣ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅយប់ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ចាប់ពីម៉ោង១១:៣០នាទីយប់តទៅ។
Leeds ដែលដឹកនាំដោយអ្នកចាត់ការបណ្ដោះអាសន្ន បន្ទាប់ពីបណ្ដេញអ្នកចាត់ការ Jesse Marsch ។ ពួកគេកំពុងប្រជែងដើម្បីគេចពីតំបន់កាត់ចោលនៅក្របខណ្ឌ Premier League ដោយឈរក្រុមលេខ១៨ តែមួយពិន្ទុប៉ុណ្ណោះ។
ក្រុមទាំងពីរ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅកីឡដ្ឋាន Old Trafford កាលពីជើងមុន នៅពេលដែលក្រុម Man Utd បានវាយបកតាមស្មើ បន្ទាប់ពីត្រូវបាន Leeds នាំមុខមុនពីរគ្រាប់។
សម្រាប់ Leeds ពួកគេនឹងមិនមានកីឡាកររបួសដូចជា Rodrigo, Archie Gray, Sonny Perkins, Adam Forshaw និង Stuart Dallas ។
សម្រាប់ Man Utd ពួកគេនឹងមិនមានកីឡាករដូចជា Christian Eriksen, Donny van de Beek និង Scott McTominay ប៉ុន្តែ Anthony Martial, Antony និង Aaron Wan-Bissaka ស្ថិតក្នុងភាពស្រពិចស្រពិលដោយសារបញ្ហាបន្តិចបន្តួចរៀងៗខ្លួន។ ចំណែក Casemiro អវត្តមាន២ប្រកួតទៀត ដោយសារទទួលកាតក្រហម។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Leeds ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១៖
Meslier; Ayling, Koch, Wober, Struijk; Adams, McKennie; Sinisterra, Harrison, Gnonto; Bamford
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
De Gea; Dalot, Varane, Martinez, Shaw; Sabitzer, Fred; Sancho, Fernandes, Rashford; Weghorst
CBS Sport ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Leeds ១-២ Man Utd៕