លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បាននិយាយថា Marcus Rashford ត្រូវតែជម្នះនូវភាពខ្ជិលរបស់ខ្លួន ប្រសិនបើគាត់ចង់ក្លាយជាខ្សែប្រយុទ្ធដ៏មានឥទ្ធិពលបំផុតម្នាក់នៅទ្វីបអឺរ៉ុប។
Rashford វ័យ ២៥ឆ្នាំបានតែតបញ្ចូលទីក្នុងជ័យជម្នះ ២-០ កាលពីថ្ងៃអាទិត្យនៅលើទឹកដី Leeds United ដោយមកទល់ពេលនេះ គេរកបាន ២១គ្រាប់នៅរដូវកាល២០២២-២៣។
កីឡាករអន្តរជាតិអង់គ្លេស Rashford រកបានមាន ១១៤គ្រាប់ក្នុងអាជីពនៅ United និងជាកីឡាករទី១៩ ក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីគ្រប់ពេល។
ចាប់តាំងពីការប្រកួត World Cup កីឡាកររូបនេះបានស្ថិតក្នុងទម្រង់ដ៏ល្អ ដោយស៊ុតបញ្ចូលទីបាន 13 គ្រាប់ក្នុង 15 ប្រកួត។ គ្រាប់បាល់ទាំងនេះ បានរួមចំណែកសម្រាប់ជ័យជម្នះចំនួន ១០លើកសម្រាប់ United ។
Rashford បានស៊ុតបញ្ចូលទីបានតែ ៥ គ្រាប់ប៉ុណ្ណោះនៅគ្រប់កម្មវិធីប្រកួតទាំងអស់កាលពីរដូវកាលមុន និង ២គ្រាប់ក្នុង ២៨ ប្រកួតចុងក្រោយនៃរដូវកាលដូចគ្នា។
Rashford ស៊ុតបញ្ចូលទីបានតែ ៥ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ១៣ ប្រកួតដំបូងរបស់ខ្លួន។ លោក Ten Hag បាននិយាយថាគាត់ជឿជាក់យ៉ាងពេញទំហឹងថាគាត់អាចធ្វើឱ្យ Rashford ប្រសើរឡើងនៅពេលគាត់ចូលកាន់តំណែងនៅ United កាលពីខែឧសភាឆ្នាំមុន។
Ten Hag បាននិយាយថា៖ “ខ្ញុំជឿជាក់តាំងពីដំបូងមក។ ខ្ញុំពិតជារំភើបណាស់ដែលបានធ្វើការជាមួយគាត់។ ខ្ញុំគិតថាខ្ញុំអាចទទួលបានច្រើនជាងនេះពីគាត់។ គាត់មានជំនាញ និងសក្ដានុពលខ្ពស់ ហើយវាអាចមានច្រើនជាងនេះទៀត”៕