×

Mbappe ត្រឡប់ទៅហ្វឹកហាត់ត្រៀមជួបBayern នៅ UCL

Kylian Mbappe បានត្រលប់មកហ្វឹកហាត់វិញ មុនកាលកំណត់ មុនពេល Paris St-Germain នឹងប្រកួតទល់នឹង Bayern Munich នៅជើងទី១ វគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌ Champions League នៅយប់នេះ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ត្រូវបានគេរំពឹងថានឹងត្រូវអវត្តមានរយៈពេល៣សប្តាហ៍ បន្ទាប់ពីមានរបួសភ្លៅកាលពីដើមខែនេះ។ Mbappe បានហ្វឹកហាត់នៅមុនការប្រកួតដ៏សំខាន់ កាលពីថ្ងៃអង្គារ ដែលជាការប្រកួតសងសឹក ដែល PSG បានចាញ់ Bayern ១-០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ ២០២០។

លោក Christophe Galtier គ្រូបង្វឹកក្រុម PSG បាននិយាយកាលពីថ្ងៃចន្ទថា៖ “យើងមិនទាន់ប្រាកដនៅឡើយទេថាតើគាត់នឹងស្ថិតក្នុងបញ្ជីឈ្មោះសម្រាប់ការប្រកួតឬយ៉ាងណា” ។ Galtier បានបន្ថែមថា៖ “Kylian បានហ្វឹកហាត់ពេញលេញនៅថ្ងៃនេះ។ យើងបានសម្រេចចិត្តថាគាត់នឹងហ្វឹកហាត់ជាមួយអ្នករាល់គ្នានៅថ្ងៃនេះ។ យើងនឹងសម្រេចចិត្តនៅថ្ងៃស្អែក [ថាតើគាត់លេងឬអត់] បន្ទាប់ពីពិភាក្សាជាមួយគាត់ និងគ្រូពេទ្យ”។

Lionel Messi ដែលបានទទួលការព្យាបាលបញ្ហាសរសៃពួរ ក៏មានឈ្មោះក្នុងបញ្ជីរបស់ក្រុម PSG ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង