Cody Gakpo បានចែករំលែកការរីករាយរបស់ខ្លួន បន្ទាប់ពីរូបគេបានរកគ្រាប់បាល់ដំបូងសម្រាប់ Liverpool ក្នុងជ័យជម្នះលើ Everton កាលពីយប់មិញ។
គ្រាប់បាល់ដំបូងរបស់ខ្សែប្រយុទ្ធហុល្លង់រូបនេះ បានកើតឡើងនៅក្នុងវគ្គទីពីរនៃជ័យជម្នះ ២-០ របស់ហង្សក្រហមលើក្រុម Everton នៅកីឡដ្ឋាន Anfield បន្ទាប់ពីកីឡាករ Mohamed Salah បានរកគ្រាប់បាល់នាំមុខ។
គ្រាប់បាល់របស់ Gakpo បានកើតឡើងនៅក្នុងការបង្ហាញខ្លួនក្នុងការប្រកួតទី៧សម្រាប់ Liverpool ខណៈក្រុមហង្សក្រហម ទទួលបាន ៣ ពិន្ទុដ៏សំខាន់នៅក្នុងក្របខណ្ឌ Premier League ។
Gakpo បាននិយាយថា៖ “វាមានអារម្មណ៍សប្បាយជាខ្លាំងក្នុងការរកបានគ្រាប់បាល់ដំបូងរបស់ខ្ញុំក្នុងការប្រកួតនេះ ហើយក៏ជាគ្រាប់បាល់ដ៏សំខាន់ផងដែរ។ ខ្ញុំពិតជារីករាយណាស់។”
សូមបញ្ជាក់ថា Gakpo ដែលបានផ្ទេរមកកាន់ Liverpool ពី PSV Eindhoven កាលពីខែមករា ក្នុងតម្លៃ ៤៥លានផោន បានទាត់បញ្ចូលទីពីការបញ្ជូនរបស់ Trent Alexander-Arnold បន្ទាប់ពីចាប់ផ្ដើមវគ្គទីពីរបាន ៤នាទី។ ជ័យជម្នះនេះ បានធ្វើឱ្យ Liverpool រំកិលឡើងមកចំណាត់ថ្នាក់លេខ៩ ដោយមាន ៣២ពិន្ទុ ក្នុង២១ប្រកួត៕