×

Rodrigo Bentancur នឹងអវត្តមានពីការប្រកួតរហូតដល់ចប់រដូវកាល ដោយសាររបួស

Tottenham Hotspur បានបញ្ជាក់ថា ខ្សែបម្រើ Rodrigo Bentancur នឹងអវត្តមានសម្រាប់ការប្រកួតដែលនៅសល់ក្នុងរដូវកាល២០២២-២០២៣ ដោយសាររបួសជង្គង់ដែលតម្រូវឱ្យវះកាត់។

Bentancur បានដាច់សរសៃ ACL ជើងឆ្វេង អំឡុងពេល Spurs ចាញ់ Leicester City ៤-១ កាលពីថ្ងៃសៅរ៍ ហើយនឹងត្រូវវះកាត់ជង្គង់ ដែលធ្វើឱ្យខ្សែបម្រើសញ្ជាតិអ៊ុយរុយហ្គាយនឹងត្រូវអវត្តមានរយៈពេលយូរ។

Bentancur មានសារសំខាន់ចំពោះ Spurs ដោយមានភាគរយៈឈ្នះខ្ពស់នៅពេលមានវត្តមានរបស់កីឡាកររូបនេះ និងរួមចំណែកដល់ការរកគ្រាប់បាល់។

Spurs ក៏បានបាត់បង់អ្នកចាំទី Hugo Lloris រយៈពេល៦សប្តាហ៍ បន្ទាប់ពីគាត់បានរងរបួសជង្គង់អំឡុងពេលពួកគេឈ្នះ ១-០ លើក្រុម Manchester City នាពេលថ្មីៗនេះ ខណៈដែលខ្សែបម្រើ Yves Bissouma បានទទួលការវះកាត់កជើង។ ខ្សែការពារឆ្វេង Ryan Sessegnon អាចខកខានរយៈពេល ៦សប្តាហ៍ជាមួយនឹងបញ្ហាសរសៃពួរ អំឡុងពេលហ្វឹកហាត់កាលពីសប្តាហ៍មុន។

ក្រុមរបស់លោក Antonio Conte ស្ថិតនៅលេខ៥ ក្នុងតារាងក្របខណ្ឌ Premier League តាមពីក្រោយក្រុមលេខ៤ Newcastle United ចំនួន២ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង