មុនការប្រកួតនៅក្របខណ្ឌ Premier League ទល់នឹងក្រុមម្ចាស់ផ្ទះ Arsenal ខ្សែប្រយុទ្ធ Erling Haaland នៅតែមិនច្បាស់ថាអាចបង្ហាញខ្លួនបានឬយ៉ាងណានោះទេ។នេះបើយោងតាមការបញ្ជាក់របស់លោក Pep Guardiola របស់ក្រុម Manchester City ។
កីឡាករអន្តរជាតិន័រវេស បានស៊ុតបញ្ចូលទី ២៥គ្រាប់ក្នុងការប្រកួតលីគកំពូលអង់គ្លេសចំនួន ២១ លើកគិតមកទល់ពេលនេះ។ ទោះជាយ៉ាងណា Haaland ត្រូវបានប្ដូរចេញនៅក្នុងវគ្គទីមួយ អំឡុងពេល Man City ឈ្នះ Aston Villa ដោយលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យ។
ទាក់ទងនឹង Haaland មុនការប្រកួតលោក Pep Guardiola បានបញ្ជាក់ថា លោកមិនដឹងច្បាស់ទេថា Haaland អាចមានឈ្មោះក្នុងការប្រកួតយប់នេះ។
គាត់បាននិយាយថា៖ “យើងហ្វឹកហាត់នៅរសៀលនេះ ដូច្នេះឥឡូវនេះខ្ញុំមិនដឹងទេ។ គាត់កំពុងជាសះស្បើយក្រោយពីការប្រកួតដែលយើងលេងជាមួយ Aston Villa នោះហើយជាអ្វីដែលខ្ញុំដឹង”។
Man City អាចឡើងឈរកំពូលតារាង EPL បាន បើសិនពួកគេយកឈ្នះ Arsenal បន្ទាប់ពីកូនក្រុមរបស់លោក Mikel Arteta បានចាញ់ក្រុម Everton មុនពេលស្មើជាមួយ Brentford ។ ទោះជាយ៉ាងណា ក្រុមកាំភ្លើងធំ នៅសល់ចំនួនមួយប្រកួតក្នុងដៃ៕