×

គ្រូ Man City ថា កូនក្រុមធ្វើបានល្អខ្លាំង ក្រោយយកឈ្នះ Arsenal

គ្រូបង្វឹក Man City លោក Pep Guardiola បានធ្វើការកោតសរសើរ ដល់ការលេងយ៉ាងល្អរបស់កូនក្រុមខ្លួន ក្រោយពីយកឈ្នះលើទឹកដី ក្រុម Arsenal កាលពីយប់មិញ។

ជាការពិត Man City បានវិលទៅកាន់កំពូលតារាង Premier League ជាលើកដំបូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មក ក្រោយពីបានយកឈ្នះ Arsenal ដោយលទ្ធផល ៣-១ ក្នុងកីឡដ្ឋាន Emirates។

ក្នុងការប្រកួតនោះ Man City បាននាំមុខមុនដោយគ្រាប់បាល់របស់ Kevin De Bruyne នៅនាទី២៤។ យ៉ាងណា Arsenal តាមស្មើវិញ នៅនាទី៤២ មុនចប់វគ្គទី១ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ របស់ Bukayo Saka។
លុះចូលដល់វគ្គទី២ Jack Grealish បានទាត់បញ្ចូលទីឱ្យក្រុមរបស់លោក Pep Guardiola នាំមុខម្តងទៀតក្នុងនាទី៧២ ហើយ១០នាទីក្រោយមក Erling Haaland បានទាត់បញ្ចូលទីគ្រាប់ទី៣ រក្សាការនាំមុខរហូតដល់ចប់ការប្រកួត។

ជាមួយការលេងយ៉ាងស៊ីចង្វាក់នេះ លោក Pep Guardiola ថ្លែងសរសើរដល់កីឡាករខ្លួនថា៖ “គូប្រកួតរបស់យើង លេងបានល្អនៅក្នុងវគ្គទី១ ប៉ុន្តែយើងបានបង្ហាញការលេងយ៉ាងល្អវិញនៅក្នុងវគ្គទី២ ដែលធ្វើឱ្យគុណភាពនៃការប្រកួតរបស់យើង ស្ថិតក្នុងការចង់បានរបស់ខ្ញុំ។”

សម្រាប់ជ័យជម្នះនេះដែរ ក្រុម Man City បានឡើងឈរលេខ១ ក្នុងតារាងពិន្ទុ ទម្លាក់ Arsenal ទៅលេខ២ វិញមាន៥១ពិន្ទុស្មើគ្នា តែខុសផលសងគ្រាប់បាល់។ យ៉ាងណា ក្រុមរបស់លោក Mikel Arteta លេងយឺតជាង១ប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង